ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មាននូវជំនួបនៅវិមានក្រឹមឡាំង ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដែលបានធ្វើដំណើរមកដល់ អំឡុងដំណើរទស្សនកិច្ចការងារ ដើម្បីពិភាក្សាលើវិស័យថាមពល អវកាស និងកសិកម្ម ។
អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ប្រធានបទជាច្រើនរួមទាំងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរុស្ស៊ី-ឥណ្ឌូនេស៊ី ហើយនិងបញ្ហាអន្តរជាតិបច្ចុប្បន្ន ។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov ឧបនាយករដ្ឋមន្រ្តីទី ១ លោក Denis Manturov ប្រធានក្រុមហ៊ុនថាមពល Rosatom លោក Alexey Likhachev និងទេសាភិបាលធនាគារកណ្តាលលោក Elvira Nabiullina ស្ថិតនៅក្នុងចំណោមអ្នកដែលបានចូលរួមជំនួបមួយនេះ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយបើកកិច្ចប្រជុំ លោក Putinនិយាយថា វិស័យដែលសន្យាច្រើននៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ឥណ្ឌូនេស៊ី គឺវិស័យថាមពល អវកាស និងកសិកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងឱសថសាស្ត្រ ។
កាលពីខែមករា ឆ្នាំ ២០២៥ ឥណ្ឌូនេស៊ី បានក្លាយជារដ្ឋសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចលេខធ្លោ BRICS ដែលរួមមានរុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួម ៕