ក្រុមអាជីវករ ដែលលក់ដូរនៅលើផ្លូវថ្មើជើងចតុមុខ បង្ហាញក្ដីរំពឹងថា ការលក់ដូរ របស់គាត់នឹងដាច់បានច្រើន ក្នុងព្រឹត្តការណ៍នគរសង្រ្កាន្ត អបអរសាទរ ចូលឆ្នាំថ្មីនេះ។
អាជីវករ ៣នាក់ ដែលលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ លក់អាហារ និងភេសជ្ជៈ បានប្រាប់ BTV នៅព្រឹកថ្ងៃទី១៤ ខែមេសានេះថា ពួកគេសប្បាយចិត្ត ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្កើតព្រឹត្តការណ៍នគរសង្រ្កាន្ត ជំរុញកំណើនភ្ញៀវទេសចរ ជំរុញសេដ្ឋកិច្ច និងថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ។
សូមជម្រាបជូនថា ព្រឹត្តការណ៍ នគរសង្រ្កាន្ត រៀបចំឡើង ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ ស្ថិតនៅរមណីយដ្ឋានវត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ , សួន Vattanac Capital Lifestyle រហូតមកដល់ផ្សាររាត្រី, បរិវេណវត្តបុទមវតី , ផ្លូវបាសាក់ និងផ្សារទួលទំពូងជាដើម។ ហើយព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីបំផុសស្មារតីសាមគ្គីជាតិ ថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ការដឹងគុណ និងការយកចិត្តទុកដាក់ ដល់វីរកងទ័ពកម្លាំងជួរមុខ និងបងប្អូនខ្មែរជនភៀសសឹក ជំរុញចរន្ដសេដ្ឋកិច្ចក្នុងស្រុក និងទេសចរណ៍៕
អត្ថបទ ៖ លៀ ស៊ីណា






