សម្តេចតេជោ ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយ និងលើក​កម្ពស់​ប្រើប្រាស់​ផលិត​ផល​ខ្មែរ

2022/04/05 06:03:37 pm        853

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News 



​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឲ្យបានរលូនបន្តទៀត ដើម្បី​លើក​កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ឆ្នាំ​២០២២​ លើកទី៥ ប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” សម្តេចតេជោ ហ៊ុន សែន បាន​ណែនាំឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និង​សម្រប​សម្រួល​ជាមួយ​គ្នា​ឲ្យ​បាន​រលូន​បន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ បន្តផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានា​ដល់​ផលិតករ​លើ​ដំណើរ​ការខ្សែសង្វាក់​ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់​ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារក្នុង និងក្រៅប្រទេស។

សម្តេចតេជោ ជំរុញគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួង​ពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បី​ឲ្យ​ស្ថាន​តំណាងកម្ពុជាប្រចាំនៅបរទេសផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងព្រឹត្តការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជាទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការអាស៊ាន ដើម្បីបំផុស និង​លើក​ទឹកចិត្តបងប្អូនជរួមជាតិទាំងអស់ ឲ្យគាំទ្រ និងយក​ចិត្តទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។

ពាក់ព័ន្ធនឹងទិវាជាតិឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ក្នុងការចូលរួមទប់ស្កាត់ និងកាត់​បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ក៏ដូចជាការ​ត្រៀម​លក្ខណៈឈាន​ទៅ​អនុវត្តផែនការសម្របខ្លួនរស់នៅធម្មតាតាមបែបគន្លងថ្មី ក៏ដូចជា ២ឆ្នាំ​កន្លង​មក​ដែរ ដែលទិវាជាតិនេះ​មិនបាន​រៀប​ចំ​ព្រឹត្តិការណ៍​ដោយផ្ទាល់នៅ​តាម​ទីសាធារណៈ​នានា​នៅ​ក្នុង​ស្រុក ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលរស់នៅ ឬកំពុងធ្វើទេសចរណ៍​នៅ​កម្ពុជា​បាន​ឃើញ​ពី​ភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម អាហារ វត្ថុអនុស្សាវរីយ៍ និងគ្រឿង​សង្ហារឹម។

ការបន្តរំលឹកទិវាជាតិនេះ ពិតជាសំខាន់ និង​ដើរតួនាទី​ជួយដល់​ផលិតករ​ក្នុង​ស្រុក​ឲ្យ​បានគិតគូរ​កែច្នៃ​ផលិតផល​របស់​ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹង​គុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណ្ឌភាព និង​តម្លៃ​សម​ស្រប​ដើម្បី​ចូល​រួម​ប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm