នគរបាលចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់នៅManhattan ជាអ្នកប្រឆាំងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ីស្រាអែល

2026/04/14 09:05:52 pm        119


នគរបាលទីក្រុងញូវយ៉ក បានចាប់ខ្លួនបាតុករប្រហែល១០០នាក់កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា បន្ទាប់ពីបាតុករប្រឆាំងសង្គ្រាមជាង៣០០នាក់បានធ្វើបាតុកម្មអង្គុយនៅខាងក្រៅការិយាល័យ Manhattan របស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Chuck Schumer និង លោកស្រី Kirsten Gillibrand ដោយអំពាវនាវឱ្យពួកគេគាំទ្រការបោះឆ្នោតព្រឹទ្ធសភាដែលរំពឹងទុកដើម្បីរារាំងការលក់អាវុធបន្ថែមទៀតរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ីស្រាអែល។

ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារការិយាល័យ Midtown ដោយពាក់អាវមានអំណានថា «មូលនិធិប្រជាជន ពុំមែនគ្រាប់បែកទេ» និងកាន់បដាដែលសរសេរថា «មូលនិធិថែទាំសុខភាព មិនមែនសង្គ្រាមទេ» និងពាក្យថា «បញ្ឈប់ការផ្តល់អាវុធទៅឲ្យអ៊ីស្រាអែល»។ ក្រុមបាតុករ បានអង្គុយនៅខាងក្រៅការិយាល័យសមាជិកព្រឹទ្ធសភា មុនពេលប្តូរទៅកាន់ទីតាំង Third Avenue ជាកន្លែងដែលនគរបាលបាន ព្រមានពួកគេដដែលៗឱ្យចាកចេញពីផ្លូវ បើមិនដូច្នេះប្រឈមនឹងការចាប់ខ្លួនពីបទចោទប្រកាន់ប្រព្រឹត្តភាពគ្មានសណ្តាប់ធ្នាប់។

ក្រោយមកនគរបាលបានចាប់ខ្លួនបាតុករប្រហែល១០០នាក់ ដោយដឹកអ្នកតវ៉ាមួយចំនួនចេញពីផ្លូវ។ ការតវ៉ានេះ ត្រូវបានរៀបចំឡើងមុនការបោះឆ្នោតព្រឹទ្ធសភាដែលត្រូវបានរំពឹងទុកលើវិធានការដើម្បីរារាំងការលក់អាវុធ និងគ្រឿងចក្រឈូសដី ទៅឱ្យអ៊ីស្រាអែល។ ក្រុមបាតុករ បានជំរុញឱ្យលោក Schumer និងលោកស្រី Gillibrand ប្រឆាំងនឹងផែនការតាមរបាយការណ៍របស់ប្រធានាធិបតី លោក Donald Trump ដើម្បីស្វែងរកថវិកាបន្ថែមចំនួន១០០ពាន់លានដុល្លារទាក់ទងនឹងសង្គ្រាមអាមេរិក-អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm