ប្រធាន​សហព័ន្ធ​ឃី​ក​ប៊ុ​ក​ស៊ី​ង​មើល​ឃើញ​ឱកាស​មាស ២ ក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ​”

2022/04/05 11:05:08 am        169

​ឃី​ក​ប៊ុ​ក​ស៊ី​ង​៖ លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជាបានបង្ហាញ​ពី​ឱកាស​មាស​ចំនួន ២ នៅក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ​” ដែល​នឹង​រៀបចំ​នៅមុខ​ប្រាសាទអង្គរវត្តនា​ថ្ងៃទី​១០ ខែមេសា​ខាងមុខ ទី​១-​គឺ​ឱកាស​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ចិន និង​ទី​២-​គឺជា​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​ការ​អះអាង​បែបនេះក្រោយ​បញ្ចប់​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​លក្ខណៈ​មិត្តភាព​កម្ពុជា​-​ចិនកាលពី​ថ្មីៗ។ លោក​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាក្នុងការ​បញ្ចេញ​សមត្ថភាព បន្ទាប់ពី​ពួកគេបាន​សម្ងំ​ហ្វឹកហាត់​ក្នុង​ជុំរុំ​អស់​រយៈពេល​ជា​យូរ តាមរយៈ​ការប្រកួត​ជាមួយ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​មកពី​ប្រទេស​ចិនដើម្បី​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម។​ ​សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ ឬ Angkor King Fight” គឺមាន​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​កម្ពុជា​-​ចិន ១០​គូ​ត្រូវ​ជួបគ្នា​លើទឹក​ដី​អង្គរ ខេត្តសៀមរាប នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV។

​បេក្ខភាព ១០​គូដែល​ត្រៀម​អង្រួន​សង្វៀន​ដ៏​ធំ​នេះរួមមាន​កីឡាករ វ៉ាន់ វឿន ត្រូវ​ជួប​កីឡាករ​ចិន Sei Zi Qin និង​កីឡាករ ឈុត សេរី​វ៉ាន់​ថង ត្រូវ​ជួប​កីឡាករ​ចិន Su Ke Xin លើ​វិញ្ញាសា​គុន​ខ្មែរ​ដូចគ្នា។ រីឯ ៨​គូ​ផ្សេងទៀតត្រូវ​ប្រកួត​លក្ខណៈ​ឃី​ក​ប៊ុ​ក​ស៊ី​ងរួមមាន​កីឡាការិនី នៅ ស្រី​ពៅ ជួប​កីឡាការិនី Li Li Shan, កីឡា​ករ ឡុង ប៊ុន​លឿន ជួប​កីឡាករ Gao Xi Feng, កីឡាករ សុទ្ធ វាសនា ជួប​កីឡាករ Yang Hua, កីឡាករ ឡៅ ចិ​ត្រា ជួប​កីឡាករ Wei Wei Yang, កីឡាករ ឡៅ ចិ​ទ្រា ជួប​កីឡាករ Luo Chao, កីឡាករ ឈឿង ឡា​វី ជួប​កីឡាករ Han Wen Bao, កីឡាករ ព្រំ សំណាង ជួប​កីឡាករ Wang Ao Gang និង​កីឡាករ ផល សោ​ភ័​ណ្ឌ ជួប​ជើង​ខ្លាំង​ចិន Wei Rui ក្នុងនាម​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am