កោះកុង៖ រដ្ឋបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ បានទទួលទេវតា និងសង្រ្កាន្តឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ថ្វីត្បិតជាខេត្តជាប់ព្រំដែនថៃធ្វើលក្ខណ:សមល្មម។
ការទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមវត្តមានឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នៅសាលមហោស្រព ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
ថ្នាក់ដឹកនាំខេត្ត បានរៀបចំពិធីគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ទេវតា ព្រះនាម« រាក្យសាទេវី» ជាបុត្រីទី៣របស់កបិលមហាព្រហ្ម ។
គួរជម្រាបថា ខេត្តទោះមិនរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចឆ្នាំមុនៗ ក៏បានប្រឹងប្រែងតុបតែងកែលម្អសោភ័ណ្ឌភាព ដើម្បីផ្តល់រីករាយ និងទាក់ទាញភ្ញៀវដែលមកស្នាក់នៅលេងកម្សាន្តក្នុងខេត្ត។ ក្នុងមានជាការតាំងពិពណ៌ចំណីអាហារ ប្រគុំតន្រ្តីខ្នាតតូច ល្បែងរបាំប្រជាប្រិយ ជាដើម៕











