
យោធាសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា ពួកគេបានបើកការវាយប្រហារលើនាវាមួយគ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស ៤នាក់ ហើយពួកគេ បានបង្ហោះផងដែរ រូបភាពវីដេអូឃ្លីបនៃប្រតិបត្តិការនៅលើបណ្តាញព័ត៌មានសង្គម ។
ការវាយប្រហារនេះ បានកើតឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយយោធាសហរដ្ឋអាមេរិក និយាយថា ការវាយប្រហារដាច់ដោយឡែកមួយ ត្រូវបានធ្វើឡើង នៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់បុរស ២នាក់ ។
មេបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិក និយាយថា កាលពីថ្ងៃចន្ទកន្លងទៅ ពួកគេបានបើកការវាយប្រហារលើនាវាមួយគ្រឿងដែលប្រតិបត្តិការតាមផ្លូវជួញដូរគ្រឿងញៀន ស្ថិតនៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃប្រតិបត្តិការ Operation Southern Spear ។
យោធាសហរដ្ឋអាមេរិកនិយាយថា ភេរវករគ្រឿងញៀនចោទប្រកាន់ ២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបតត្តិការនេះ ដោយគ្មានការប៉ះពាល់ដល់កងកម្លាំងសហរដ្ឋអាមេរិកនោះទេ ។
សូមបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកការវាយប្រហារលើគោលដៅដឹកជញ្ជូនគ្រឿងញៀន ក្នុងពេលជាច្រើនខែកន្លងមកនេះ ៕