អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ត្រូវបានគេនិយាយចំអកឲ្យ អំឡុងសុន្ទរកថានៅព្រឹត្តការណ៍ចំណុចរបត់សហរដ្ឋអាមេរិក(Turning Point USA) ជាទីដែលលោកនិយាយថា សម្តេចប៉ាប លីអូ គួរមានការប្រុងប្រយ័ត្ន ពេលទ្រង់មានព្រះបន្ទូលពីបញ្ហាទេវវិទ្យា ។
សេចក្តីអត្ថាធិប្បាយរបស់លោក Vanceនៅព្រឹត្តការណ៍ Turning Point ក្នុងរដ្ឋ Georgia បានកើតមានឡើង ក្រោយសម្តេចប៉ាប បានក្លាយជាអ្នករិះគន់កើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ចំពោះសង្រ្គាមរួមដៃគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ។
សេចក្តីអត្ថាធិប្បាយរបស់លោកអនុប្រធានាធិបតី Vance ត្រូវបានកាត់ដោយទស្សនិកជនម្នាក់ ដែលស្រែកពាក្យថា “ព្រះយេស៊ូគ្រិស្ត មិនគាំទ្រអំពើប្រល័យពូជសាសន៍នោះទេ” ។
លោក Vance បានគាំទ្រការងាររដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ស្របពេលដែលកើតមានអំពើប្រល័យពូជសាសន៍ បង្កឡើងដោយសារការវាយប្រហារដ៏ឃោឃៅរបស់យោធាសអ៊ីស្រាអែល ។
សម្តេចប៉ាប លីអូ បានមានព្រះបន្ទូលប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ព្រះវិហារកាតូលិកបង្រៀនថា អំណាចមិនអាចត្រូវបានមើលឃើញថាជាការបញ្ចប់ដោយខ្លួនឯងនោះទេ ប៉ុន្តែជាមធ្យោបាយមួយឆ្ពោះទៅរកសេចក្តីល្អរួម ៕