ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលលីបង់ បញ្ជាក់យ៉ាងច្បាស់លាស់ អំឡុងជំនួបរៀបចំឡើងដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលថា ពួកគេលែងត្រូវបានកាន់កាប់ដោយក្រុមហេសបូឡាទៀតហើយៗនិងមានការសន្ទនាពីចក្ខុវិស័យរយៈពេលវែង សម្រាប់ព្រំដែនត្រូវបានកំណត់យ៉ាងច្បាស់លាស់ ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រវាងក្រុមអ្នកចរចាអ៊ីស្រាអែល និងលីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដោយរូបលោកបានចាត់ទុកជំនួបមួយនេះថា ជាឱកាសប្រវត្តិសាស្រ្ត ។
ភាគីអ៊ីស្រាអែល និងលីបង់ និយាយថា ពួកគេមាននូវកិច្ចពិភាក្សាវិជ្ជមាន បើទោះបីជាពុំទាន់ច្បាស់ថាតើ ពួកគេបានឯកភាពគ្នាហើយឬនៅចំពោះក្របខណ្ឌសម្រាប់សន្តិភាព ។
ជំនួបនេះដែរ បានក្លាយជាការជួបជុំគ្នាដ៏កម្រតមួយរវាងក្រុមតំណាងមកពីរដ្ឋាភិបាលទាំង ២ ដែលតាមន័យបច្ចេកទេស ស្ថិតក្នុងសង្រ្គាម ចាប់តាំងពីអ៊ីស្រាអែល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៨ ។
ខណៈពេលនោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយ ក្រោយជំនួបនេះថា ភាគីទាំង ២ មាននូវកិច្ចពិភាក្សាប្រកបដោយផលិតភាពលើជំហានឆ្ពោះទៅរកការដាក់ចេញកិច្ចចរចាដោយផ្ទាល់ ៕