ភោជនីយដ្ឋាននានានៅភ្នំពេញរីករាយក្រោយចូលឆ្នាំនេះរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា

2026/04/15 05:23:45 pm        121

ម្ចាស់ភោជនីយដ្ឋានជាច្រើននៅរាជធានីភ្នំពេញ បាននិយាយឱ្យដឹង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពេលវេលាដ៏សំខាន់សម្រាប់រកប្រាក់ចំណូលខ្ពស់ជាងថ្ងៃធម្មតា ដោយសារកំណើនអតិថិជនជួបជុំគ្នា។ អាជីវកម្មសេវាកម្មម្ហូបអាហារ និងតំបន់កម្សាន្តនានា រៀបចំសង្ក្រាន្ត និងតុបតែងលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកស្នាក់នៅទីក្រុងឱ្យមកប្រើប្រាស់សេវាកម្ម។ 

ជួបសម្ភាសន៍ជាមួយម្ចាស់ភោជនីយដ្ឋាន និងអ្នកគ្រប់គ្រងទូទៅនៃហាងនានា ក្នុងតំបន់បាសាក់ឡេន ដែលគេនិយមឱ្យឈ្មោះថា ផាប់ស្រ្ពីតទី២បន្ទាប់ពីខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងកាលពីរាត្រីថ្ងៃទី១៤ ខែមេសាកន្លងទៅថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ មានក្តីសង្ឃឹមទុកថា នឹងមានភ្ញៀវច្រើនកុះករមកលេងកម្សាន្តក៏ដូចជាទទួលអាហារនៅទីនេះ ដោយសារតែឆ្នាំនេះ កម្ពុជាមានរៀបចំព្រឹត្តិការណ៍ “នគរសង្រ្កាន្ត” ដែលជាកម្មវិធីដ៏សំខាន់និងវិសេសវិសាលជាខ្លាំងក្នុងការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយ នៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។

 តំណាងភោជនីយដ្ឋានផ្សេងៗទៀត បានលើកឡើងស្រដៀងដែរថា ជារៀងរាល់ឆ្នាំ ក្នុងរដូវបុណ្យទាននានា ជាពិសេសរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កត់សម្គាល់ឃើញថា ការរកប្រាក់ចំណូលគឺល្អប្រសើរច្រើនជាងថ្ងៃធម្មតា ដោយសារមានការជួបជុំគ្នាដើរលេងកម្សាន្តក្នុងថ្ងៃឈប់សម្រាក។ កាន់តែពិសេសជាងនេះថែមទៀត ដោយសាររាជរដ្ឋាភិបាល និងសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតនិងរៀបចំព្រឹត្តិការណ៍ល្អៗ ដើម្បីញាំងឱ្យបរិយាកាសកាន់តែអ៊ូអរ និងសប្បាយរីករាយ។

ព្រឹត្តការណ៍ នគរសង្ក្រាន្ត រៀបចំឡើងក្នុងគោលបំណង មានដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ - Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm