អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា ការចង្អុរបង្ហាញដែល UN មាន គឺកិច្ចពិភាក្សាមានលទ្ធភាពខ្ពស់ ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញ ។
ពេលសួរថាតើអ្វីខ្លះដែល UNដឹងពីទស្សនីយភាពនៃកិច្ចចរចានេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅបុរីញូវយ៉កថា ការចង្អុរបង្ហាញដែលពួកយើងមាន គឺកិច្ចប្រជុំច្បាស់ណាស់ថា នឹងចាប់ផ្តើមឡើងវិញ ។
លោក Guterres បន្តថា កាលពីថ្ងៃអង្គារម្សិលមិញ លោកមាននូវជំនួបជាមួយឧបនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងបានកោតសរសើរចំពោះកិច្ចខិតខំសន្តិភាពរបស់ប៉ាគីស្ថាន ។ លោកថា លោកគិតថា វាចាំបាច់ខ្លាំងណាស់កាលដែលកិច្ចចរចាទាំងនេះ ត្រូវតែបន្ត ។
លោក Guterres និយាយទៀតថា លោកយល់ថា វាមិនប្រាកដនិយមនោះទេក្នុងការរំពឹងទុកនោះ ចំពោះបញ្ហាស្មុគស្មាញបែបនេះ បញ្ហាយូរអង្វែងបែបបនេះ អាចដោះស្រាយបានក្នុងកិច្ចប្រជុំដំបូងនោះ ។ ហេតុដូច្នេះហើយ ពួកយើងត្រូវការឲ្យកិច្ចចរចាមួយនេះ បន្តឆ្ពោះទៅមុខ ហើយពួកយើងត្រូវការមានបទឈប់បាញ់ ដើម្បីឲ្យកិច្ចចរចានេះ អាចបន្តទៅមុខបាន ។
លោកនិយាយថា មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោកសេនាប្រមុខ Asim Munir កំពុងបំពេញការងារដ៏អស្ចារ្យ សម្រាប់កិច្ចប្រជុំមួយនេះ ៕