សមាជិកសហគមន៍បង់ក្លាដែសនៅទីក្រុង Barcelona បានអបអរសាទរចំពោះការអនុម័តរបស់រដ្ឋាភិបាលអេស្ប៉ាញលើកម្មវិធីលើកលែងទោសទ្រង់ទ្រាយធំដែលនឹងជួយធ្វើឲ្យជនអន្តប្រវេសន៍ជាងកន្លះលាននាក់ ស្របច្បាប់ ។
ការលើកលែងទោសគឺជាចំណុចស្នូលដ៏សំខាន់នៃរបៀបវារៈវឌ្ឍនភាពរបស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez ដើម្បីទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការធ្វើអន្តោប្រវេសន៍ សម្រាប់ពលរដ្ឋចាស់ជរារបស់ខ្លួន បើទោះបីជារដ្ឋាភិបាលអឺរ៉ុបផ្សេងទៀត ចាត់វិធានការរឹតបន្តឹងព្រំដែនរបស់ពួកគេ ដើម្បីទប់ទល់ការងារប្រឈមផ្នែកនយោបាយពីក្រុមនិយមស្តាំជ្រុលក៏ដោយ ។
ការដាក់ពាក្យសុំតាមអនឡាញ នឹងបើកដំណើរការនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រោយរដ្ឋាភិបាលប្រថាប់ត្រាលើគំនិតផ្តួចផ្តើម អំឡុងជំនួបគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ។
ពលរដ្ឋ ៥០លាននាក់របស់អេស្ប៉ាញ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមបញ្ចូលទាំងពលរដ្ឋប្រហែល ១០លាននាក់ កំពុងរស់នៅក្នុងប្រទេសមួយនេះដែលកើតនៅបរទេស ។
ក្រុមស្រាវជ្រាវអេស្ប៉ាញ Funcas បានប៉ាន់ប្រមាណថា មាននូវអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៤ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសអេស្ប៉ាញនាពេលបច្ចុប្បន្ននេះ ៕