ក្រុមភ្នាក់ងារពន្លត់អភ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយដែលកំពុងឆាបឆេះអគារផ្ទះល្វែងមួយខ្នង ស្ថិតនៅក្នុងរដ្ឋធានី Tirana ប្រទេសអាល់បានី កាលពីថ្ងៃអង្គារ បង្ខំឲ្យមានការជម្លៀសអ្នកស្រុកចេញពីតំបន់ជុំវិញ ។
រូបភាពវីដែអូឃ្លីបរបស់យានដ្រូនចេញផ្សាយដោយសារព័ត៌មាន Euronews Albania ឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្នែកខាងក្រៅអគារ បញ្ចេញសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ទៅលើអាកាស ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅដី កំពុងព្យាយាមគ្រប់គ្រងអគ្គិភ័យ ។
សេវាកម្មសង្រ្គោះបន្ទាន់ និងការពារជនស៊ីវិលអាល់បានី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមមន្រ្តីសង្រ្គោះបន្ទាន់ និងកងកម្លាំងប្រដាប់អាវុធប្រហែល ៨០នាក់ គាំទ្រដោយរថយន្តពន្លត់អគ្គិភ័យ ១៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះឡើងឡើងនៅអគារធុរកិច្ច ស្ថិតនៅជាន់ផ្ទាល់ដី មុនពេលរីករាលដាលយ៉ាងឆាបរហ័សដល់ផ្នែកខាងមុខអគារ ។
អគ្គិភ័យបន្តឆាបឆេះរហូតដល់ពេលល្ងាច ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ខំប្រឹងប្រែងពន្លត់អណ្តាតភ្លើងកុំឲ្យរីករាលដាលដល់អគារក្បែរគ្នា ។
លោក Skender Brataj គឺជាប្រធានសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ភ្នាក់ងារពន្លត់អគ្គិភ័យ ៤នាក់ និងជនស៊ីវិលម្នាក់ ឈ្លក់ផ្សែង ហើយស្រ្តីម្នាក់ បានរលាកភ្លើងផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំស្ថិតក្នុងគ្រោះថ្នាក់នោះទេ ហើយជីវិតរបស់ពួកគេ ក៏គ្មានហានិភ័យអ្វីនោះដែរ ។
សេវាកម្មសង្រ្គោះបន្ទាន់និយាយថា គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕