AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ «ហោះហើរដើម្បីសន្តិភាព»

2026/04/15 05:49:57 pm        104

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធ នូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព ” (Give Peace a Chance) នាថ្ងៃនេះ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរ តាមផ្លូវអាកាស ប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូរ របៀបរស់នៅ ការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម។

លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមាន អារម្មណ៍ ធូរស្រាលក្នុងចិត្តជាខ្លាំង នៅពេលបានទទួលដំណឹងអំពីបទឈប់បាញ់នេះ។ ចំពោះ AirAsia យើងតែងតែផ្តោតសំខាន់លើ ការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ — ដែលនេះ គឺជាបេសកកម្ម ដែលបានបង្កើតក្រុមហ៊ុនអាកាសចរណ៍នេះឡើង។ ក្នុង រយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធិជាងមុន តាមរយៈការផ្សារភ្ជាប់ សហគមន៍ បង្កើតចំណងមិត្តភាពឆ្លងកាត់ព្រំដែន និងជំរុញឱ្យមនុស្សគ្រប់រូបបានជួបជុំមនុស្សជាទីស្រឡាញ់។ នាពេលនេះ បេសកកម្ម មួយនេះ រឹតតែមានអត្ថន័យជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាការពិត សន្តិភាពគឺជាអ្វីដែលយើងគ្រប់គ្នា ប្រាថ្នាចង់បាន មិនថាជាសន្តិភាពរវាងបុគ្គល និងសហគមន៍ ឬគ្រាន់តែជាសន្តិភាពផ្លូវចិត្តនៃជីវិតរស់នៅរៀងៗខ្លួននោះទេ។ ហើយការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតនូវសន្តិភាពទាំងនេះ ដោយអនុញ្ញាតឱ្យយើងស្វែងរកនូវបទ ពិសោធន៍ថ្មីៗ និងការផ្ដល់ ពេលវេលាឱ្យខ្លួនឯងបានសម្រាក ដែលក្នុងនោះយើង បានរៀបចំកៅអីរហូតដល់ ១ លានកៅអី ដែលផ្ដល់ឱកាសឱ្យមនុស្ស គ្រប់រូបអាចផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ស្វែងរកបទពិសោធន៍ថ្មីៗ និងមានពេលវេលាសម្រាប់ សម្រាកលំហែកាយ និងស្ដារថាមពលជីវិតឡើងវិញផងដែរ។ ការជួបមុខគ្នាដោយផ្ទាល់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការ បង្កើតសាមគ្គីភាព និងលុបបំបាត់រាល់ការរើសអើង។ នេះជាមូលហេតុដែលយើងជឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងមិនមែន ជាជម្រើសសម្រាប់តែអ្នកមានធនធាននោះទេ ហើយយើងនឹងបន្តបេសកកម្មដើម្បីតភ្ជាប់ពិភពលោក និងផ្តល់ឱកាសឱ្យ សន្តិភាពកើតមានគ្រប់ទីកន្លែង។

ដើម្បីនាំយកបេសកកម្មនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា AirAsia Cambodia ផ្តល់ជូននូវសេវាកម្មតភ្ជាប់ ជើងហោះហើរ (Fly-thru) យ៉ាងងាយស្រួលបំផុតចេញពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ឆ្ពោះទៅកាន់ជាង ១៥០ គោលដៅនៅទូទាំង ពិភពលោក។ តាមរយៈការចុះឈ្មោះ (check-in)តែមួយលើកគត់ នោះអីវ៉ាន់ ឬ វ៉ាលីរបស់លោកអ្នក នឹងត្រូវបញ្ជូនដោយ ស្វ័យប្រវត្តិទៅកាន់គោលដៅចុងក្រោយ ហើយនេះយើងកំពុងធ្វើឱ្យការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា កាន់តែ មានភាពងាយស្រួលនិងមានតម្លៃសមរម្យជាងពេលណាៗទាំងអស់។ អ្នកដំណើរអាចស្វែងរកគោលដៅធ្វើដំណើរដ៏សម្បូរបែបតាមបណ្តាណហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុន AirAsia ជាមួយនឹងតម្លៃពិសេសចាប់ពី 89 ដុល្លារ រួមបញ្ជូលទាំងការធ្វើដំណើររយៈចំងាយផ្លូវឆ្ងាយ និងជិត។ ជម្រើសទិសដៅ ហោះហើររយៈចំងាយផ្លូវជិត (Short-haul) ដូចជា ទីក្រុង ចូហរ បារូ (Johor Bahru), ទីក្រុងប៉េណាំង (Penang), កោះភូកេត (Phuket), ទីក្រុងហូជីមិញ (Ho Chi Minh), ទីក្រុងស៊ិនជិន (Shenzhen), ទីក្រុងអ៊ូហាន (Wuhan) និងទីក្រុងទ្រីវ៉ាន់ដ្រម (Trivandrum) រួមជាមួយជម្រើសជាច្រើនទៀតនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។

សម្រាប់លោកអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ទិសដៅមានរយៈចំងាយផ្លូវឆ្ងាយ (Long-haul) យុទ្ធនាការនេះ ក៏បាន ផ្តល់ជូនជម្រើសគោលដៅពិសេសទៅលើទីក្រុងដ៏ពេញនិយមមួយចំនួនផងដែរ រួមមានដូចជា ទីក្រុងតៃប៉ិ (Taipei), ទីក្រុងអូសាកា (Osaka), ទីក្រុងសេអ៊ូល (Seoul), ទីក្រុងឆាងសា (Changsha), ទីក្រុងឆឹងទូ (Chengdu), ទីក្រុងញូវដេលី (New Delhi), ទីក្រុងមែលប៊ន (Melbourne) និងទីក្រុងស៊ីដនី (Sydney) ដែលធ្វើឱ្យ ការរៀបចំគម្រោងវិស្សមកាលរបស់អ្នកកាន់តែមានភាពងាយស្រួល ដោយទទួលបាននូវជម្រើសរវាងការធ្វើដំណើរកម្សាន្តក្នុង តំបន់រយៈពេលខ្លី និងការសម្រាកលំហែកាយនៅប្រទេសឆ្ងាយៗរយៈពេលវែង។ 

លោកអ្នកអាចធ្វើការកក់ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦សម្រាប់ការធ្វើដំណើរពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ដែលនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តនាពេលខាងមុខ ការជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តផ្សេងៗ។

ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកដំណើរដែលធ្វើការកក់តាមរយៈកម្មវិធី AirAsia MOVE អាចរីករាយជាមួយ ការបញ្ចុះតម្លៃបន្ថែម 30% លើសេវាកម្ម Value Pack ដែលជួយសន្សំសំចៃលើតម្រូវការចាំបាច់ក្នុងការធ្វើដំណើរ និង ផ្តល់នូវបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែរលូនជាងមុន។

សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬតាមរយៈកម្មវិធី AirAsia MOVE ដើម្បីចាប់ផ្តើម រៀបចំគម្រោងវិស្សមកាលបន្ទាប់របស់លោកអ្នកក្នុងតម្លៃដ៏សមរម្យ។

តម្លៃសរុបនេះអនុវត្តសម្រាប់ការធ្វើដំណើរតែមួយជើងប៉ុណ្ណោះ រួមបញ្ចូលទាំងថ្លៃសេវាអ្នកដំណើរ, កម្រៃសេវាកំណត់ដោយអាជ្ញាធរ, កម្រៃសេវាប្រេងឥន្ធនៈ និងកម្រៃសេវាផ្សេងៗទៀតដែលត្រូវអនុវត្ត។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm