យោធាអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា គឺជាការវាប្រហារលើឃ្លាំងស្តុកយានដ្រូនរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ SCALP និងគ្រាប់បែកតម្រង់គោលដៅ នៅតំបន់ Donetskគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី កាលពីយប់កន្លងទៅ ។
ការវាយប្រហារនេះ បានធ្វើឡើងដោយកងទ័ពអាកាសអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល SCALP និងគ្រាប់បែក GBU-39 ។
លើសពីនេះទៅទៀត យានដ្រូនអ៊ុយក្រែន បានវាយប្រហារផងដែរឃ្លាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ីនៅជិតទីក្រុង Azovske ស្ថិតក្នុងតំបន់ Zaporizhzhia Oblast ហើយនិងទីក្រុង Urzuf និងទីក្រុង Kulykivske ស្ថិតក្នុងតំបន់ Donetsk Oblast ។ ព័ត៌មានត្រូវបានប្រមូលបាន ស្តីសពីទំហំនៃការខូចខាត និងការបាត់បង់របស់រុស្ស៊ី ។
ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីប្រតិបត្តិការរបស់អ៊ុយក្រែនដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធយានដ្រូនរុស្ស៊ី ។
កាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ កងកម្លាំងអ៊ុយក្រែន បានប្រើមីស៊ីលតម្រង់គោលដៅ SCALP រួមជាមួយមីស៊ីលបាលីស្ទិក ATACMS ដើម្បីវាយប្រហារទីតាំងជាច្រើនដែលមានការជាប់ព័ន្ធនឹងការស្តុក ការត្រៀមខ្លួន និងការវាយប្រហារយានដ្រូន UAVរបស់រុស្ស៊ី ស្ថិតក្នុងអាកាសយានដ្ឋាន Donetsk ៕