ក្រុមហ៊ុន Amazon និយាយកាលពីថ្ងៃអង្គារថា ពួកគេទទួលបានក្រុមហ៊ុន Globalstar ក្នុងកិច្ចព្រមព្រៀងតម្លៃ ១១,៥៧ពាន់លានដុល្លារ ដើម្បីពង្រឹងធុរកិច្ចផ្កាយរណបថ្មីរបស់ខ្លួន ស្របពេលដែលពួកគេ ប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់លោក Elon Musk ។
ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន កំពុងជះប្រាក់រាប់ពាន់លានដុល្លារ ដើម្បីដណ្តើមបានទីផ្សារដ៏មានតម្លៃសម្រាប់ការតភ្ជាប់ផ្អែកលើផ្កាយរណប ប៉ុន្តែវាពិបាកក្នុងការតាមទាន់បណ្តាញផ្កាយរណប ១ម៉ឺនគ្រឿងរបស់ក្រុមហ៊ុន Starlink ។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Amazon នឹងបន្ថែមផ្កាយរណប ២៤គ្រឿងរបស់ក្រុមហ៊ុន Globalstar ចូលទៅក្នុងបណ្តាញមានស្រាប់ផ្កាយរណបជាង ២០០គ្រឿងរបស់ពួកគេ ។
ក្រុមហ៊ុន Amazon កំពុងធ្វើការជំរុញបណ្តាញរបស់ខ្លួន តាមរយៈការបញ្ជូនផ្កាយរណបប្រហែល ៣.២០០គ្រឿងទៅកាន់គន្លងផែនដីទាប ត្រឹមឆ្នាំ ២០២៩ ក្នុងនោះប្រហែលជា ពាក់កណ្តាលនឹងត្រូវបញ្ជូននៅខែកក្កដាខាងមុខនេះ ។
សូមបញ្ជាក់ថា បណ្តាញផ្កាយរណបរបស់ក្រុមហ៊ុន Globalstar ត្រូវបានរចនាឡើងសម្រាប់ការតភ្ជាប់ទំនាក់ទំនងទិន្នន័យទាបទៅកាន់ឧបករណ៍ចល័តដោយផ្ទាល់ ឬហៅថា D2D ៕