នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រី បានផ្អាកកិច្ចព្រមព្រៀងការពារជាតិបន្តដោយស្វ័យប្រវត្តិជាមួយអ៊ីស្រាអែល ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជាប់គាំងរវាវប្រទេសធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និតទាំង ២ ស្របពេលដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងបន្ត ។
រដ្ឋាភិបាលនិយមឆ្វេងរបស់លោកស្រី Meloni ធ្លាប់ជាប្រទេសមិត្តជិតស្និតបំផុតរបស់អ៊ីស្រាអែលនៅអឺរ៉ុប ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពួកគេបានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទាហានអ៊ីតាលីឈរជើងនៅទីនោះ ក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ(UN) ។
នៅក្រៅពិព័រណ៍ស្រាទំពាំងបាយជូ Vinitaly លោកស្រី Meloni និយាយថា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលរបស់លោកស្រីសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងការពារជាតិបន្តដោយស្វ័យប្រវត្តិជាមួយអ៊ីស្រាអែល ។
សូមបញ្ជាក់ថា អនុស្សរណៈរបស់អ៊ីតាលីជាមួយអ៊ីស្រាអែល ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៣ ដោយរដ្ឋាភិបាលរបស់លោកអតីតនាយករដ្ឋមន្ត្រី Silvio Berlusconi បានចូលជាធរមានកាលពីឆ្នាំ ២០០៦ ហើយវាក្លាយជាកម្មវត្ថុនៃការបន្តដោយស្វ័យប្រវត្តិរាល់រយៈពេល ៥ឆ្នាំម្តង លុះត្រាតែភាគីម្ខាងដកខ្លួនចេញ ៕