Pep Guardiola និយាយ​ថា ​យប់​នេះ Manchester City នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី

2022/04/05 07:29:08 pm        147

​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង​នៅ​អង់គ្លេស Manchester City នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Atletico Madrid រាត្រី​នេះជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League។ ​​អ្នកចាត់ការ Manchester City លោក Pep Guardiola បាន​និយាយថា លោក​តែងតែ​បង្កើត​គំនិត និង​ក្បួន​ថ្មីៗ ហើយ​ជាក់ស្តែង​រាត្រី​នេះលោក​ក៏​នឹងមាន​យុទ្ធសាស្ត្រ​ថ្មី​ដែរ​។

​​ការនិយាយ​បែបនេះ បន្ទាប់ពី​មានការ​រិះគន់​មួយចំនួន​ពី​ការជ្រើសរើស​កីឡាករ​របស់លោក Pep Guardiola ជាពិសេស​ក្នុង​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុន​នោះ​។ ​​Manchester City ក្រៅពី​មានការ​ប្រកួត​សំខាន់​រាត្រី​នេះ​ទល់នឹង Atletico Madrid នោះ ក៏​នឹងមាន​ការប្រកួត​សំខាន់​នៅ​ចុង​សប្តាហ៍​ផងដែរ ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​គូប្រជែង​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃអាទិត្យ​។​ ​​តែ​លោក Pep Guardiola ថា​មិនទាន់​គិតដល់​រឿង Liverpool ឡើយ ពោលគឺ​ផ្តោតលើ​ការស្វែងរក​ពាន UEFA Champions League លើកដំបូង​ឱ្យបាន​។​

​​សូមបញ្ជាក់ថា នេះ​ជា​ជំនួប​លើកដំបូង​រវាង Manchester City និង Atletico Madrid ក្នុងការ​ប្រកួត​ផ្លូវការ តែ​ជំនួប​រវាង Pep Guardiola និង Diego Simeone មិនមែនជា​រឿង​ថ្មី​ឡើយ​។ ​​អ្នកចាត់ការ​ទាំងពីរ​ធ្លាប់​ជួបគ្នា​បី​លើក​រួចមកហើយ និង​ចុងក្រោយ​បំផុត​ពេល​លោក Pep Guardiola ដឹកនាំ Bayern Munich ជួប​ជាមួយ Atletico Madrid នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រដូវ​កាល ២០១៥-១៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm