អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា អឺរ៉ុបត្រូវតែជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយគាំទ្រដោយអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងប៊ែរឡាំងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោក Merz និយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងថា បើសិនជាពួកគេចង់បានហត្ថលេខារបស់អឺរ៉ុបលើកិច្ចព្រមព្រៀងណាមួយ ដែលជាហត្ថលេខាដ៏ចាំបាច់ ពីព្រោះថា អឺរ៉ុបត្រូវតែរួមចំណែកនៅក្នុងដំណើរការសន្តិភាព ហើយនិងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនោះ ដល់ពេលនោះ អឺរ៉ុបត្រូវតែមានការជាប់ពាក់ព័ន្ធ ។
អធិការបតីរូបនេះ បានប្រកាសផងដែរផែនការ ដើម្បីសហការណ៍ជាមួយអ៊ុយក្រែន លើយានដ្រូន និងបច្ចេកវិទ្យាទិន្នន័យសមរភូមិ ហើយលោកបានជំរុញឲ្យទីក្រុងគីវ បន្តកំណែទម្រង់ ដោយមានគោលបំណងចូលរួមជាមួយសហភាពអឺរ៉ុបនាពេលអនាគត ។
លោក Merz និយាយថា ការចូលរួមជាមួយសហភាពអឺរ៉ុប នឹងក្លាយជាជំហានយុទ្ធសាស្រ្តដ៏សំខាន់មួយ ប៉ុន្តែលោបន្តថា វានឹងមិនអាចសម្រេចបាននៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះនោះទេ ៕