ានាធិបតីកូរ៉េខាងត្បូងលោក LeeJae Myung បាននិយាយកាលពីថ្ងៃអង្គារថាភាពតានតឹងកើនឡើងជុំវិញច្រកសមុទ្រ Hormuzធ្វើឲ្យពិបាកណាស់ទៅហើយដល់សុទិដ្ឋិនិយមនៃផលវិបាកពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ហើយលោកបានព្រមានថា តម្លៃប្រេងខ្ពស់ និងវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់ទំនងជានៅមានមួយរយៈពេលទៀត ។លោក Lee ន
យាយប្រាប់ជំនួបគណៈរដ្ឋមន្រ្តីថារដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែដោះស្រាយការអាក់ខានរយៈពេលយូរលើថាមពលសកល និងទីផ្សារវត្ថុធាតុដើមដូចដែលពួកគេធ្លាប់បានធ្វើ និងពង្រឹងប្រព័ន្ធឆ្លើយតបគ្រាអាសន្នរបស់ខ្លួន ។លោក Leeបានជ
រុញផងដែរឲ្យក្រសួងទាំងអស់ចាត់វិធានការភ្លាមៗ ដើម្បីបញ្ជូនថវិការបន្ថែមដែលត្រូវបានអនុម័តជាការឆ្លើយតបនឹងសង្រ្គាមមួយនេះ ។លោកបានជំរុញឲ្
យភាគីក្នុងសង្រ្គាមមួយនេះ ចាត់វិធានការឆ្ពោះទៅរកសន្តិភាពដែលពិភពលោកទាំងមូលចង់បាន ដោយផ្អែកលើគោលការណ៍ការពារសិទ្ធិមនុស្សសកលនិងមេរៀនប្រវត្តិសាស្រ្ត ៕