ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ

2026/04/15 10:26:35 pm        170

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅកម្សាន្តនៅ តំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជាដូងទេ និងខ្សែរ៉កឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នេះភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងម្សិលមិញ។

ភ្ញៀវទេចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ ទោះគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅក្តី ក៏ទេសចរណ៍នៅតែបន្តមកលេងច្រើនដែរ។ ជាត់ស្តែងនៅ ដូងទេថ្ងៃទី២ ភ្ញៀវមកច្រើនកុះករ រកន្លែងអង្គុយ ស្ទើរមិនបាន។ 

បុគ្គលិកនៅរមណីដ្ឋានដូងទេវិញ បានប្រាប់ឲ្យដឹងដែរថា រមណីយដ្ឋានដូងទេ តែងតែងបានយកចិត្តទុកដាក់ តុបតែងលម្អទៅតាមរដូវកាលបុណ្យទាននីមួយៗ ពិសេសការពង្រឹងគុណភាពសេវា និងការរក្សាសុវត្ថិភាព ទាំងលើគោក និងលើផ្ទៃទឹក ដើម្បីធានាថា ភ្ញៀវមកលេងមានភាពកក់ក្តៅ និងរីករាយក្នុងការទទួលយកសេវា មកម្តងហើយចង់មកម្តងទៀត។ លោកបានបញ្ជាក់ ថ្ងៃទី២នេះ ភ្ញៀវបុកមកច្រើន ធ្វើឲ្យកន្លែងអង្គុយមិនគ្រប់គ្រាន់ ខ្វះជាអន្លើៗ ។

ដោយឡែកនៅឯរមណីយដ្ឋានខ្សែរ៉កឧទ្យាដងព្រែក ឯនោះវិញ ភ្ញៀវទេសចរកាន់តែច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្ត បានមកគាំទ្រសេវាជិះខ្សែរ៉កឆ្លងព្រែក និងអង្គុយលម្ហែក្នុងខ្ចុះ តុបតែងដ៏ល្អប្រណិតនៅលើមាត់ទឹកព្រែកដ៏ខៀវស្រងាត់ រំលេចដោយទេសភាពដងភ្នំព័ទជុំវិញ គួរជាទីរីករាយ ខណៈដែលសេវាម្ហូបអាហារក៏ល្អ ។ 

សូមបញ្ជាក់ថា ទោះបីជាខេត្តកំពតមិនមានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែនៅតាមរមនីយដ្ឋាន និងវត្តអារាមនានា ពិសេសក្នុងក្រុងកំពត បានតុបតែងលម្អភ្លើងពណ៌ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អដើម្បីឲ្យភ្ញៀវមកលេងកម្សាន្ត ល្បែងរបាំប្រពៃណីផ្សេងៗ ហើយបើតាមមន្ត្រីជំនាញ រំពឹងថាថ្ងៃទី២នេះ ភ្ញៀវទេសចរនឹងកើនឡើងច្រើន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm