អាជីវករបង្ហាញការសប្បាយចិត្ត ខណៈលក់ដូរដាច់ខ្លាំងក្នុងកម្មវីធី នគរសង្រ្កាន្ត

2026/04/16 06:24:03 pm        223

ក្រុមអាជីវករដែលចូលរួមដាក់តាំងលក់ផលិតផល ក៏ដូចជាខាងផ្នែកចំណី ម្ហូបអាហារ បាននិយាយដោយទឹកមុខរីករាយថា គិតក្នុងរយៈពេល២ថ្ងៃកន្លងទៅ នៃពិធីបុណ្យចូលឆ្នាំ ជាពិសេសតាមរយៈការរៀបចំព្រឹត្តិការណ៍ នគរសង្រ្កាន្ត គឺលក់ដាច់អស់ច្រើន បើទោះបីជាហត់នឿយបន្តិច ប៉ុន្តែសប្បាយចិត្តដោយសារអាចរកប្រាក់ចំណូលបានច្រើន។

អ្នកស្រី ច័ន្ទ សុខខេង អាជីករលក់នំបញ្ចុកកំពត ស្ថិតក្នុងទីតាំងនៃពិពរណ៍នគរសង្រ្កាន្ត នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៦ ខែមេសានេះ បាននិយាយឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ អាចលក់នំបញ្ចុកដាច់អស់ចំនួនជាង ១០០គីឡូក្រាម។ អ្នកស្រី ឱ្យដឹងទៀតថា ការលក់ដាច់ខ្លាំងនេះ គឺចាប់ពីពេលរសៀលរហូតដល់យប់ ដោយសារប្រជាពលរដ្ឋភាគច្រើននិយមមកជួបជុំគ្នាដើរលេងកម្សាន្ត និងទស្សនាកម្មវិធីនានាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនៅជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

ស្រដៀងគ្នាខាងលើនេះ ក្រុមអាជីករដទៃផ្សេងទៀត បានលើកឡើងឱ្យដឹងដែរថា ការលក់ដាច់នេះ បើទោះបីមានការហត់នឿយ និងអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនជាឧបសគ្គនោះទេ ដោយសារអាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតាទូទៅ។

ក្រុមអាជីករទាំងអស់ ក៏បានអំពាវនាវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមដើរកម្សាន្តឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តនេះ ពីព្រោះក្រៅពីស្តង់ពិពរណ៍នគរសង្រ្កាន្តនេះ ក៏នៅមានកម្មវិធីល្អៗជាច្រើនថែមទៀត ដូចជាការទស្សនាភូមិវប្បធម៌ខ្មែរ ការលេងល្បែងប្រជាប្រិយ៍ និងការបង្ហាញទស្សនីយភាពជាច្រើនផ្សេងៗទៀតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ និងសួនច្បារវឌ្ឍនៈជាដើម។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» នេះដែរ រៀបចំឡើងក្នុងគោលបំណង ដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ - Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm