អ៊ីស្រាអែល បានប្រកាសថា ភាគខាងត្បូងប្រទេសលីបង់ជា «តំបន់សម្លាប់ក្រុមហេសបូឡា» កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការចរចាសន្តិភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន។
លោក Eyal Zamir នាយសេនាធិការកងទ័ព បាននិយាយកាលពីថ្ងៃពុធថា តំបន់នេះ នឹងលាតសន្ធឹងពីព្រំដែនជាមួយអ៊ីស្រាអែលភាគខាងជើងដល់ទន្លេ Litani។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានសម្លាប់គ្រូពេទ្យសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ បីនាក់ ដែលកំពុងព្យាយាមជួយសង្គ្រោះមនុស្សដែលរងរបួសនៅក្នុងការវាយប្រហារមុននេះ នៅក្នុងទីក្រុង Mayfadun ភាគខាងត្បូង។ ក្រសួងសុខាភិបាលនៅទីក្រុងបេរូត បាននិយាយថា ការវាយប្រហារដ៏សាហាវនេះ គឺជា «ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សត្រូវអ៊ីស្រាអែលក្នុងការរារាំងគ្រូពេទ្យ បន្ទាន់ពីការអនុវត្តការងារជួយសង្គ្រោះជីវិតរបស់ពួកគេ តាមមធ្យោបាយរបស់ពួកគេ»។
ក្រសួងបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយក្រុមហេសបូឡា នៅថ្ងៃទី ០២ ខែមីនា អ៊ីស្រាអែលបានសម្លាប់បុគ្គលិកថែទាំសុខភាពចំនួន ៩១នាក់។ អំពើហិង្សានេះ បានសម្លាប់ប្រជាជនលីបង់ជាង ២.១00នាក់៕

