អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Anayansi Rodriguez Camejo បានថ្លែងថា គុយបាបើកចំហសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនរាប់បញ្ចូលការពិភាក្សាណាមួយអំពីប្រព័ន្ធនយោបាយ ឬភាពជាអ្នកដឹកនាំរដ្ឋរបស់ខ្លួនទេ។

លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Anadolu ថា៖«ខ្ញុំអាចបញ្ជាក់បានយ៉ាងច្បាស់ថា ប្រព័ន្ធនយោបាយគុយបា មិនត្រៀមសម្រាប់ការចរចាទេ។ ទាំងប្រធានាធិបតី និងតំណែងរបស់មន្ត្រីណាម្នាក់ ក៏មិនអាចចរចាបានដែរ។
យោងតាមលោកស្រី Camejo «អ្នកឈ្លានពានខាងក្រៅ»ណាមួយ ត្រូវប្រឈមនឹងការតស៊ូពីប្រជាជនគុយបា។ ក្នុងពេលជាមួយគ្នានេះ លោកស្រីបាននិយាយថា ទីក្រុងឡាហាវ៉ាន និងទីក្រុងវ៉ាស៊ីនតោន អាចរក្សា «ទំនាក់ទំនងប្រកបដោយភាពថ្លៃថ្នូរ» ដោយផ្អែកលើការទៅវិញទៅមក និងការគោរពអធិបតេយ្យភាព។ លោកស្រីបានកត់សម្គាល់ថា៖«នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក មានបញ្ហាជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក» ដោយសំដៅទៅលើបញ្ហានៃការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មដែលមានការរៀបចំ និងភេរវកម្ម៕
