លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបាន «សន្តិភាពតាមរយៈការ ប្រើកម្លាំង»។
លោកបាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួនថា៖«កងកម្លាំងរបស់យើង កំពុងបន្តវាយប្រហារក្រុមហេសបូឡា។ ការប្រយុទ្ធគ្នា គឺផ្តោតលើទីក្រុង Bint Jbeil ទីក្រុង Bint Jbeil គឺជារដ្ឋធានីរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។ យើងហៀបនឹងដណ្តើមយកទីក្រុងនេះបានទៅហើយ។ ជាក់ស្តែង យើងហៀបនឹងកម្ទេចបន្ទាយដ៏ធំរបស់ក្រុមហេសបូឡាទាំងស្រុង»។
យោងតាមលោក ណេតាន់យ៉ាហ៊ូ លោកបានណែនាំកងកម្លាំងការពារអ៊ីស្រាអែល (IDF) «ឲ្យបន្តពង្រីកតំបន់សន្តិសុខ និងពង្រីកវាទៅទិសខាងកើតឆ្ពោះទៅជម្រាលភ្នំ Hermon »។
លោកបានថ្លែងថា៖ «ក្នុងពេលជាមួយគ្នានេះ យើងកំពុងធ្វើការចរចាជាមួយប្រទេសលីបង់។ ការចរចាទាំងនេះ មិនបានកើតឡើងអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ពួកវាកំពុងកើតឡើង នៅពេលនេះ ពីព្រោះយើងមានភាពរឹងមាំខ្លាំង ហើយប្រទេសនានា កំពុងមករកយើង មិនមែនគ្រាន់តែប្រទេសលីបង់នោះទេ។ នៅក្នុងការចរចាជាមួយប្រទេសលីបង់ មានគោលដៅសំខាន់ពីរ៖ ទី១ ការរំសាយអាវុធរបស់ក្រុមហេស បូឡា និងទី២ សន្តិភាពប្រកបដោយចីរភាព។ សន្តិភាពតាមរយៈការប្រើកម្លាំង»៕
