រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ(Sergey Lavrov) និងសមភាគីអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan Al-Saud បានពិភាក្សាអំពីស្ថានភាពនៅច្រកសមុទ្រហ័រមូស និងបានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពទាំងអស់ ដែលប៉ះពាល់ដល់រដ្ឋឈូងសមុទ្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ។

ក្រសួងបាននិយាយថា៖«ភាគីនានាបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងវិធានការសងសឹករបស់ទីក្រុងតេ អេរ៉ង់»។ ក្រសួងបានបន្ថែមថា៖«រដ្ឋមន្ត្រីនានាបានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពអរិភាពទាំងអស់ដែលប៉ះពាល់ដល់រដ្ឋឆ្នេរសមុទ្រនៃឈូងសមុទ្រ ជាពិសេសទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
ក្រសួងបានបន្ថែមថា៖«មានការឯកភាពទូទៅលើតម្រូវការក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួល»៕
