ចក្រភពអង់គ្លេស និងបារាំងនឹងសហការរៀបចំកិច្ចពិភាក្សានិម្មិត នៅថ្ងៃសុក្រ (ទី១៧ ខែមេសា) ដែលមានគោលបំណងស្តារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រហ័រមូស រួមទាំងការពិភាក្សាអំពីអ្វីដែលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានពិពណ៌នាថា ជាបេសកកម្មការពារជាតិយ៉ាងតឹងរ៉ឹង។

កិច្ចពិភាក្សានេះ មានបំណងនាំចក្រភពអង់គ្លេស បារាំង និងប្រទេសដទៃទៀត ដែលមានឆន្ទៈចូលរួមបេសកកម្មពហុជាតិសាសន៍ដោយសន្តិវិធី និងមានគោលបំណងស្តារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ។
អ្នកវិភាគមជ្ឈិមបូព៌ាលោកស្រី Dorothee Schmid បាននិយាយកាលពី អង្គារ (ទី១៤ មេសា) ថា បេសកកម្មណាមួយ ដើម្បីធ្វើដូច្នេះ នឹងត្រូវធ្វើឡើងដោយសម្របសម្រួលជាមួយអ៊ីរ៉ង់ ដើម្បីជៀសវាងលទ្ធភាពនៃជម្លោះផ្ទុះឡើងម្តងទៀត។
ភាពតានតឹងនៅក្នុងឈូងសមុទ្រ បានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងចាប់ ផ្តើមបិទផ្លូវចរាចរណ៍ផ្លូវទឹកដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ បានបិទច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃបរិមាណប្រេងប្រើប្រាស់របស់ពិភពលោក៕
