ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ អាជីវករលក់ដាច់កាន់តែខ្លាំង ខណៈកំណើនភ្ញៀវទេចរកើនឡើងទ្វេដង

2026/04/17 02:45:03 am        151

នៅក្នុងឱកាសថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជីវករបណ្តាស្តង់ជាច្រើន បានបង្កើនសកម្មភាពលក់ដូរយ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តនៅព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ។

នៅក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍មានសារៈសំខាន់ «នគរសង្រ្កាន្ត» ក្នុងនោះបានកត់សម្គាល់ឃើញថា បណ្តាអាជីវករនៅតំបន់ទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ ដូចជា រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង និងផ្លូរថ្មើរជើងចតុមុខជាដើម បានកំពុងមមាញឹកជាខ្លាំងក្នុងការលក់ដូរជូនភ្ញៀវដែលដើរលេងកម្សាន្ត ខណៈនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១ រាជធានីភ្នំពេញមានទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនជិត ១លាននាក់ និងថ្ងៃទី២ កើនឡើងចំនួនប្រមាណ ១,៥លាននាក់ បានចូលរួមដើរលេងកម្សាន្ត។

ក្រុមអាជីវករ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសានេះថា ដោយសារតែពិធីបុណ្យចូលឆ្នាំផង ក៏ដូចជាថ្ងៃជិតចុងសប្តាហ៍ផង ជាពិសេសជឿជាក់ទៀតថា តាមរយៈការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយព័ត៌មាននានា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងចូលរួមច្រើន ដូចនេះពួកគាត់បានត្រៀមរួចស្រេច និងបង្កើនឥវ៉ាន់មួយចំនួនដើម្បីដាក់បង្ហាញលក់។

ជាមួយគ្នា ក្រុមអាជីករបានអំពាវនាវថែមទៀតដល់ភ្ញៀវទេសចរទាំងអស់ ចូលរួមដើរកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីញុំាឱ្យបរិកាសកាន់តែអ៊ូអ៊រសប្បាយរីករាយ។ បន្ថែមពីនេះទៀត ចូលរួមទស្សនាភូមិវប្បធម៌ខ្មែរ ការលេងល្បែងប្រជាប្រិយ៍ និងទស្សនាទស្សនីយភាពជាច្រើនផ្សេងៗទៀត នៅក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងសំខាន់ៗ ដូចជា ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ ព្រឹត្តការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm