ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា

2026/04/17 03:48:27 am        1.9 K

(ហ្វីលីពីន)៖ ក្លឹបបាល់ទាត់កម្ពុជា ព្រះខ័នរាជស្វាយរៀងបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League)ពីរលើកជាប់គ្នា ពេលឈ្នះក្លឹបបាល់ទាត់ហ្វីលីពីន Manila Diggers ៣ទល់០ ជើងទី២ យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅពហុកីឡដ្ឋាន Rezal Memorial រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

លេងបាន១១នាទី ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខមុនដោយការតែតបញ្ចូលទីពីកីឡាករ ខ្សែការពារ សារ៉េត គ្រីយ៉ា។

ក្រោយមកក្លឹបបាល់ទាត់ហ្វីលីពីនវាយសម្រុកយ៉ាងខ្លាំងលើព្រះខ័នរាជស្វាយរៀង តែធ្វើមិនបានសម្រេចគ្រាប់តាមស្មើនោះទេ។

 ផ្ទុយទៅវិញព្រះខ័នរាជបានដាក់សម្ពាធវាយបកទៅវិញ និងមានឱកាសច្រើនលើកច្រើនសារ រហូតដល់នាទីទី៣៩ កីឡាករ Peprah Kwame ទាត់បញ្ចូលទីគ្រាប់នាំមុខទី២ឱ្យព្រះខ័នរាជស្វាយរៀង។

ចប់វគ្គទី១ ព្រះខ័នរាជស្វាយរៀងនាំមុខម្ចាស់ផ្ទះ Manila Diggers ២ទល់០។

ចូលវគ្គទី២ព្រះខ័នរាជស្វាយរៀងបន្តធ្វើបានល្អបន្ថែមទៀត ហើយកីឡាករ Peprah Kwame បន្ថែមគ្រាប់ទីពីររបស់ខ្លួនឱ្យព្រះខ័នរាជស្វាយរៀងនាំមុខ ៣ទល់នឹង០ លើក្រុម Manila Diggers នៅនាទីទី៦៨។ នាទីនៅសេសសល់មិនមានគ្រាប់បាលបន្ថែមទៀតទេ។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០។ សរុបទាំងពីរជើងព្រះខ័នរាជឈ្នះ ៤ទល់នឹង១ ទាំងពីរជើង និងឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ជាប់គ្នា។

វគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ត្រូវជួបអ្នកឈ្នះក្នុងតំបន់អាស៊ីខាងលិច នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ខាងមុខ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm