UN ព្រមានពីការប៉ះពាល់ភ្លាមៗលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈជម្លោះមជ្ឈិមបូព៌ារុញឱ្យការចំណាយលើការរស់នៅកើនឡើង

2026/04/17 04:01:36 pm        154

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ១៦ មេសាសប្ដាហ៍នេះ ថា សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក កំពុងប្រឈមនឹង «ការប៉ះពាល់ភ្លាមៗ» ពីជម្លោះនៅមជ្ឈិមបូព៌ា ដោយតម្លៃប្រេងឥន្ធនៈ អាហារ និងជីកសិកម្មកើនឡើង ប៉ះពាល់ដល់គ្រួសារនានានៅទូទាំងតំបន់។

លោកស្រី Kanni Wignaraja ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា សម្ពាធលើការចំណាយខ្ពស់ក្នុងជីវភាពរស់នៅកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម។លោកស្រីបានប្រាប់កម្មវិធី Asia Now របស់សារព័ត៌មាន CNA ថា ពួកលោកស្រី កំពុងមើលឃើញការបញ្ជូនយ៉ាងឆាប់រហ័សនៃផលប៉ះពាល់ដែលភាគច្រើនបណ្តាលមកពីថ្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនចូលទៅក្នុងតំបន់នេះ។

ការអត្ថាធិប្បាយរបស់លោកស្រីធ្វើឡើងបន្ទាប់ពីរបាយការណ៍ថ្មីមួយក្នុងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលបានរកឃើញថាជម្លោះកំពុងបង្កើតផលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។

របាយការណ៍ ដែលគ្របដណ្តប់លើប្រទេសចំនួន៣៦ បានបង្ហាញពីភាពពឹងផ្អែកយ៉ាងខ្លាំងរបស់តំបន់នេះលើថាមពលនាំចូល និងខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ ដែលកំពុងបង្កើនសម្ពាធលើគ្រួសារ អាជីវកម្មខ្នាតតូច និងកញ្ចប់ថវិការដ្ឋាភិបាល។

ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ជាង ៨០ ភាគរយ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានដឹកជញ្ជូនទៅកាន់ទ្វីបអាស៊ី។ យោងតាមការវាយតម្លៃរបស់ UNDP ប្រជាជនប្រមាណ ៨,៨ លាននាក់នៅទូទាំងតំបន់កំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

រដ្ឋាភិបាលនៅទូទាំងតំបន់បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់តាមរយៈស្ថិរភាពតម្លៃប្រេងឥន្ធនៈ ការឧបត្ថម្ភធនដែលបានកំណត់គោលដៅ និងវិធានការបណ្តោះអាសន្នដើម្បីកំណត់ថ្លៃដឹកជញ្ជូន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm