រយៈពេលពីរបីម៉ោង មុនពេលការចាប់ផ្តើមបទឈប់បាញ់នៅពាក់កណ្តាលអធ្រាត្រ រយៈពេល១០ថ្ងៃរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ត្រូវបានកំណត់ឱ្យចូលជាធរមាន រថយន្តរបស់លោក Abu Haidar ជាជនភៀសខ្លួនបានផ្ទុកឥវ៉ាន់ពេញ ហើយលោកមានផែនការធ្វើដំណើរទៅកាន់ភូមិ Kherbet Selem វិញមានចម្ងាយប្រហែល២៥ គីឡូម៉ែត្រ ពីព្រំដែន។

លោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា «នៅម៉ោង១១ យប់ ខ្ញុំត្រឡប់ទៅលំនៅឋានវិញ ពុំមែននៅម៉ោង១២ទេ» ហើយលោកបានរកវិធីវៀងផ្លូវដែលថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើស្ពានកំពុងដំណើរការចុងក្រោយមួយកន្លែងនៅភាគខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ប្រជាជនជម្លៀសខ្លួននៅក្នុងទីក្រុងបេរូត បានប្រាប់ Al Jazeera ថាពួកគេមិនទុកចិត្តលើអ៊ីស្រាអែលក្នុងការគោរពបទឈប់បាញ់រយៈពេលដល់១០ថ្ងៃនោះទេ ហើយនឹងរង់ចាំមុនពេលត្រឡប់ទៅលំនៅឋានវិញ ប្រសិនបើពួកគេនៅមានលំនៅឋានដើម្បីត្រឡប់ទៅ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបទឈប់បាញ់រយៈពេល១០ថ្ងៃ។ លោកTrump បានសរសេរនៅលើបណ្តាញសង្គមបន្ទាប់ពីនិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រអែលលោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun ថា បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។