រុស្ស៊ីបើកការវាយប្រហារតាមអាកាសដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនខែ ដោយសម្លាប់មនុស្ស ១៨ នាក់នៅអ៊ុយក្រែន

2026/04/17 07:13:52 pm        234

រុស្ស៊ីបានបាញ់យានដ្រូន និងមីស៊ីលជាង ៧០០ គ្រាប់ ទៅលើអ៊ុយក្រែនក្នុងរលកជាច្រើនដងពេញមួយយប់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ ដែលមន្ត្រីមូលដ្ឋានបាននិយាយថាជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះ។

មន្ត្រីបាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Odesa ប្រាំនាក់នៅទីក្រុង Dnipro ភាគកណ្តាល និងបួននាក់ រួមទាំងកុមារម្នាក់ នៅក្នុងរដ្ឋធានី Kyiv។

ទីក្រុងមូស្គូ បានឲ្យដឹងថា នៅប្រទេសរុស្ស៊ី មនុស្សពីរនាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅតំបន់ Krasnodar ភាគខាងត្បូង ។

ការវាយប្រហារទៅវិញទៅមកនេះ កើតឡើងបន្ទាប់ពីបទឈប់បាញ់មួយរយៈពេលខ្លីបានកើតឡើងក្នុងអំឡុងពេលបុណ្យ Easter សាសនាគ្រិស្តអូតូដុកកាលពីចុងសប្តាហ៍មុន ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពានបទឈប់បាញ់រាប់រយលើកក៏ដោយ។

រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

នៅទីក្រុង Kyiv សំឡេងស៊ីរ៉ែនព្រមានបានធ្វើឱ្យមនុស្សភ្ញាក់ពីដំណេកនៅម៉ោង ០២:៣០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បន្ទាប់ពីមានការផ្ទុះលើកដំបូង។

រូបភាពដែលបានបង្ហោះតាមអ៊ីនធឺណិតដោយសាក្សីដែលបានមើលឃើញផ្ទាល់ភ្នែកបង្ហាញពីអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់នៅតំបន់កណ្តាលទីក្រុង។ នៅក្នុងវីដេអូមួយ យានដ្រូនមួយគ្រឿងត្រូវគេថតបានពេលកំពុងហោះបំបុកចំ ចំហៀងអគាអឹផាតមិនមួយ។

អភិបាលក្រុងគីវ លោក Vitali Klitschko បានសរសេរនៅលើ Telegram ថា ក្មេងប្រុសអាយុ១២ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមមនុស្សបួននាក់ដែលបានស្លាប់។ មនុស្ស៤៥នាក់ផ្សេងទៀតបានរងរបួស៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm