ពលរដ្ឋភ្ញៀវទេសចរមកខេត្តកំពតរីករាយប្រើប្រាស់សេវារថយន្តក្រុងជិះឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល

2026/04/17 07:59:40 pm        352

ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលែងស្រុកកំណើត និង​ដើរ​លេង​កម្សាន្ត​នៅ​ខេត្តកំពត បានសម្តែងនូវសេចក្តីពេញចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែល​បានផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃដល់ពួកគេទាំងមកនិងទៅ ក្នុង​ឱកា​ស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ការផ្តល់នេះ ពិតជាបានជួយសម្រួលដល់ការចំណាយ សុវត្ថិភាពការធ្វើដំណើរ ការ​ផ្តល់​ឱកាស​ដល់ពលរដ្ឋបានទៅជួបជុំ និងធ្វើបុណ្យទាន់តាមទំនៀមទម្លាប់ប្រពៃណី ក៏​ដូច​ជា​កាត់​បន្ថយ​ការ​កកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

ប្រជាពលរដ្ឋមកលេងស្រុកកំណើន ទេចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តនៅខេត្តកំពត ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែល​បាន​គិត​គូរ​ពី​សុខទុក្ខរបស់ពួកគេ តាមរយៈការផ្ត​ល់សេ​វា​រថយន្ត​ក្រុង​ជិះ​ដោយ​ឥត​គិតថ្លៃ​ទាំង​មក​ និង​ទៅ​ដោយ​សុវត្ថិភាព។ ពួកគេថាការធ្វើដំណើរស្រួល កន្លែងកម្សាន្តនៅខេត្តកំពត ក៏រៀបចំបានស្អាត ធានា​ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ បង្កើតបាននូវអនុស្សាវរីយ៍ដ៏គួរឲ្យរីករាយ និង​ចង់​ចាំ​បំផុត។

លោក អ៊ាម ច័ន្ទគ្រិះស្នា ក្រុមការងារដឹកជញ្ជូនអ្នកដំណើររបស់សាលារាជធានីភ្នំពេញ បាន​បញ្ជាក់​ថា ​ទិសដៅខេត្តកំពត មានរថយន្តក្រុងជិះដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ចំនួន ៩គ្រឿង រង់​ចាំ​ដឹកបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយខេត្តកំពត មាន​ទីតាំង​នៅ​ចំណត​រថយន្ត​ខេត្ត និងចំណតភ្នំពេញ នៅផ្លូវ២០០៤ ក្បែរទីបញ្ជាការកងទ័ពអាកាស។ លោក​បាន​បញ្ជាក់​ថា ឆ្នាំនេះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​មក​ទទួល​សេវា​ជិះ​រថយន្ត​ក្រុង​ដោយ​ឥត​គិតថ្លៃ​បា​នច្រើនជាងឆ្នាំមុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm