បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ចូលជាធរមាន

2026/04/17 09:45:05 pm        64

បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្ររវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ម៉ោងក្នុងស្រុក (ម៉ោង ២១: 00 ម៉ោងសកល) បន្ទាប់ពីការប្រកាសមុននេះដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

បទឈប់បាញ់នេះ មានគោលបំណងបញ្ចប់ការកើនឡើងភាពតានតឹងដ៏សាហាវជាងមួយខែ រវាងអ៊ីស្រា  អែល និងក្រុមហេសបូឡា ដែលបានឆក់យកជីវិតមនុស្សជាង ២.០០០នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាជាង ៣៨០ កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលមួយថ្ងៃកន្លងមក រួមទាំងក្រុមសកម្មប្រយុទ្ធ ជើងទម្របាញ់រ៉ូកែត និងទីបញ្ជាការយោធារបស់ក្រុមនេះ។

សេវាជួយសង្គ្រោះអ៊ីស្រាអែល Magen David Adom បានអះអាងថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាច្រើនគ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល អំឡុងពេលប៉ុន្មានម៉ោងចុងក្រោយ មុនពេលបទឈប់បាញ់ចូលជាធរមាន ដែលបានបណ្តាលឲ្យមនុស្ស បីនាក់ រងរបួស។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាម វីដេអូថា អ៊ីស្រាអែលនឹងរក្សាតំបន់សន្តិសុខចម្ងាយ ១០គីឡូម៉ែត្រ នៅភាគខាងត្បូងប្រទេសលីបង់ អំឡុងពេលបទឈប់បាញ់នេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm