គ្រោះទុរ្ភិក្ស ការសម្លាប់រង្គាល ហើយឥឡូវនេះ ស្បៀងអាហារ និងសម្ភារៈផ្សេងៗទៀតដែលត្រូវការយ៉ាងខ្លាំង កំពុងស្ថិតក្នុងស្ថានភាពលំបាក។ កាលពីថ្ងៃពុធ ប្រទេសស៊ូដង់ បានចូលដល់ឆ្នាំទី៤ នៃសង្គ្រាម ដែលត្រូវបានគេហៅថា «វិបត្តិដែលគេបោះបង់ចោល» ស្របពេលជម្លោះមជ្ឈិមបូព៌ាថ្មីមួយ បានធ្លាក់ចូលទៅក្នុងស្រមោលនៃការប្រយុទ្ធគ្នា ដែលបានបង្ខំឲ្យមនុស្ស ១៣លាននាក់ រត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ប្រទេសស៊ូដង់ ត្រូវបានពិពណ៌នាថា ជាបញ្ហាប្រឈមមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសទាក់ទងនឹងការផ្លាស់ទីលំនៅ និងភាពអត់ឃ្លាន។ ការប្រយុទ្ធគ្នារវាងយោធា និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) ទំនងជាបន្តអូសបន្លាយពេលយូរទៀត ដោយសាក្សី និងក្រុមផ្តល់ជំនួយនិយាយថា បានបំផ្លាញផ្នែកខ្លះនៃតំបន់ Darfur ដ៏ធំទូលាយនោះ។
កិច្ចប្រឹងប្រឹងរបស់សហរដ្ឋអាមេរិក និងមហាអំណាចក្នុងតំបន់ បានបរាជ័យក្នុងការបង្កើតបទឈប់បាញ់។
ដោយចង្អុលម្រាមដៃលើស្លាកស្នាមនៅលើក្បាលរបស់លោក ជាកន្លែងដែលលោក បាននិយាយថា អ្នក បាញ់ស៊ីបរបស់កងកម្លាំងគាំទ្ររហ័ស ( RSF) បានបាញ់លោក នៅក្នុងទីក្រុង Omdurman ជិតទីក្រុង ខាទុំ( Khartoum) រដ្ឋធានីនៃប្រទេសស៊ូដង់ លោក Hussein Mohammed Shareef បានអះអាងថា៖«យើងបានបាត់បង់មនុស្សយ៉ាងច្រើន នៅក្នុងសង្គ្រាមនេះ»៕
