ប្រភពព័ត៌មានពីនគរបាល បានប្រាប់សារព័ត៌មាន AFP ថា ចោរប្លន់ធនាគារនៅប្រទេសអ៊ីតាលី ចាប់មនុស្ស ២៥នាក់ ជាចំណាប់ខ្មាំង រយៈពេលពីរម៉ោង កាលពីថ្ងៃព្រហស្បតិ៍ មុនពេលរត់គេចខ្លួនតាម រូងក្រោមដី ជាមួយនឹងរបស់របរលួចយកចេញពីទូរដែក។

ប្រភពព័ត៌មាន បាននិយាយថា ចោរប្លន់បីនាក់ដែលពាក់ម៉ាស់ ដែលម្នាក់ក្នុងចំណោមពួកគេ «មានអាវុធ» បានចូលទៅក្នុងសាខាមួយនៃធនាគារ French Credit Agricole ក្នុងទីក្រុង Naples នៅម៉ោងប្រហែល ១១:៣០ ព្រឹក (ម៉ោង ០៩:៣០ម៉ោងសកល)។
លោកបាននិយាយទៀតថា ពួកគេបានចាប់អតិថិជន និងបុគ្គលិក ជាចំណាប់ខ្មាំង ដែលត្រូវបានជួយ សង្គ្រោះប្រហែលពីរម៉ោងក្រោយមក។
លោក Michele di Bari អភិបាលក្រុង Naples បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារមានការឆ្លើយតបយ៉ាងរហ័ស...ចំណាប់ខ្មាំងទាំងអស់ ត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីម៉ោង ១:៣០ រសៀល ដោយពុំមានរបួសធ្ងន់ធ្ងរទេ»៕
