ប្រភពចំនួន ៥ ដែលដឹងពីបញ្ហានេះ បាននិយាយថា មន្ត្រីអាមេរិកបានជូនដំណឹងដល់សមភាគីអឺរ៉ុបមួយចំនួនថា ការដឹកជញ្ជូនអាវុធមួយចំនួនដែលបានចុះកិច្ចសន្យានាពេលកន្លងមក ទំនងជាត្រូវបានពន្យារពេល ដោយសារសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តប្រើប្រាស់ស្តុកអាវុធ។
ប្រភពទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែការទំនាក់ទំនងមិនមែនជាសាធារណៈ បានលើកឡើងថា ប្រទេសអឺរ៉ុបជាច្រើន នឹងរងផលប៉ះពាល់ រួមទាំងនៅតំបន់បាល់ទិក និងនៅតំបន់ស្កែនឌីណាវី (Scandinavia)។

ប្រភពដដែលបានបន្ថែមថា អាវុធមួយចំនួន ត្រូវបានទិញដោយប្រទេសអឺរ៉ុប ក្រោមកម្មវិធីលក់អាវុធ ឲ្យបរទេស ប៉ុន្តែមិនទាន់ត្រូវបានដឹកជញ្ជូននៅឡើយទេ។ មន្ត្រីអាមេរិកបានប្រាប់មន្ត្រីអឺរ៉ុប នៅក្នុងសារទ្វេភាគី រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សេតវិមាន និងក្រសួងការបរទេស បានបង្វែរសំណួរទៅមន្ទីរបញ្ចកោណ ដែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ។
ការពន្យារពេលដឹកជញ្ជូននេះ បង្ហាញពីកម្រិតដែលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ បានចាប់ផ្តើមពង្រីកការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក៕
