ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះនៃវេទិកាដ៏សំខាន់មួយ នៅថ្ងៃសុក្រនេះ ដោយនាំមកជួបជុំគ្នានូវរដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ខណៈដែលអ៊ីស្លាម៉ាបាដ ជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។
ប្រមុខកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន បានជួបជាមួយអ្នកចរចាជាន់ខ្ពស់ នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កំពុងពិចារណាអំពីកិច្ចចរចាជុំថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៦សប្តាហ៍។

លោកប្រធានាធិបតី រ៉េសិប តៃយីប អឺដូហ្កាន់ នឹងថ្លែងសុន្ទរកថានៅក្នុងវេទិកាការទូត Antalya រយៈពេលបីថ្ងៃ នៅពេលដែលវេទិកានេះ ត្រូវបានបើកឡើង នៅថ្ងៃសុក្រនេះ នៅក្នុងរមណីយដ្ឋានលំហែកម្សាន្តមេ ឌីទែរ៉ាណេ Antalya។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប នឹងជួបគ្នា នៅខាងក្រៅវេទិកានេះ ដោយសង្គ្រាម និងការបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់កិច្ចប្រជុំនេះ។ ពេលវេលានៃជំនួប មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕
