ការវាយប្រហាររបស់រុស្ស៊ី ដែលកំណត់គោលដៅលើប្រទេសអ៊ុយក្រែន បានបំផ្លាញអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងគីវ ដោយផ្ទុះបំបែកបង្អួច និងបំផ្លាញយ៉រផ្ទះ។
ប្រជាជនជាច្រើននៅក្នុងអគារដែលរងការបំផ្លាញ ត្រូវបានគេមើលឃើញកំពុងសម្អាតបំណែកកញ្ចក់ និងជួសជុលបង្អួចដែលបែក។

ស្ត្រីអាយុ៤០ម្នាក់ឆ្នាំម្នាក់បាននិយាយថា អ្នកស្រីស្គាល់ក្មេងប្រុសម្នាក់ដែលបានស្លាប់ ហើយមានកំហឹងយ៉ាងខ្លាំង។ អ្នកស្រី មិនឃើញគោលដៅយោធាទេ ប៉ុន្តែមានតែគោលដៅលើលំនៅឋាន និងសាលាមត្តេយ្យនៅក្នុងតំបន់នោះ ខណៈកងទ័ពរុស្ស៊ី កំពុងវាយប្រហារកន្លែងដែលមនុស្សរស់នៅដោយសន្តិភាព។
ប្រជាជននិយាយថា ពួកគេមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹម ដោយពលរដ្ឋម្នាក់បាននិយាយថា អ្នកស្រីធ្លាប់មានយ៉រផ្ទះដ៏ស្រស់ស្អាត ប៉ុន្តែពេលនេះគ្មានអ្វីនៅសេសសល់ទៀតទេ។ អ្នកស្រីបាននិយាយថា នៅពេលដែលមនុស្សស្លាប់ ជាពិសេសកុមារ វាពិតជាព្រួយបារម្ភខ្លាំង និងមិនអាចទ្រាំទ្របានឡើយ។
