លោក Markwayne Mullin រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានបញ្ជាក់ថា លោក Todd Lyons នាយកស្តីទីនៃទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) មានផែនការចាកចេញពីទីភ្នាក់ងារនេះ។ លោក Mullin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «នាយក លោក Lyons គឺជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់ទីភ្នាក់ងារ ICE» ហើយលោកគឺជាអ្នក «មានតួនាទីសំខាន់» នៅក្នុងរបៀបវារៈអន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump។
លោក Lyons ដែលបានពិនិត្យការនិរទេសមនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីតួនាទីនេះក្រោយថ្ងៃទី៣១ ខែឧសភា ដើម្បីចូលរួមក្នុងវិស័យឯកជន។ លោក បានធ្វើការនៅក្នុងទីភ្នាក់ងារសហព័ន្ធនេះរយៈពេលជិតពីរទសវត្សរ៍មកហើយ ហើយកាលពីពេលមុនបានបម្រើការនៅកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាមន្ត្រីនគរបាល។ នៅមិនទាន់ច្បាស់លាស់ភ្លាមៗនៅឡើយទេ ថាអ្នកណានឹងជំនួសលោក Lyons ជាប្រធានទីភ្នាក់ងារអនុវត្តច្បាប់ដែលមានកម្លាំងការងារជាង ២៧.៤០០នាក់។
លោក Trump បានតែងតាំងលោក Lyons ជានាយកស្តីទីរបស់ទីភ្នាក់ងារ ICE កាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីលោក Caleb Vitello ត្រូវបានចាត់តាំងជាថ្មីចេញពីតំណែងនេះ។

