ភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ

2026/04/17 11:08:05 pm        442

ភ្ញៀវ​ទេសចរជាតិ និងអន្ដរជាតិ ប្រមាណ១លានជាង៨៤ម៉ឺននាក់ បានដើរ​លេង​កម្សាន្ដ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ ក្នុង​នោះមានអ្នកទេសចរជាតិនិងអន្ដរជាតិ ប្រមាណជាង៨ម៉ឺន៩ពាន់នាក់ បានទៅ​ទស្សនា​ប្រាសាទ​អង្គរ​។

អ្នកទេសចរជាតិបានសម្ដែងមោទនភាព នៅពេលខ្លួនបានឃើញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា ប្រាសាទអង្គរជាច្រើនកុះករ និងប្រកបដោយស្នាមញញឹម ដែលនេះបានបង្ហាញថា ប្រជាជន​ខ្មែរ បានចូលរួមលើកកម្ពស់ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្លួនកាន់តែច្រើន ដើម្បី​ឱ្យ​ពិភព​លោក​បានស្គាល់ប្រាសាទបុរាណរបស់ខ្មែរ។ពួកគាត់បន្ដថា បើទោះបី ការដើរកម្សាន្ដ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី មានអាកាសធាតុកក្ដៅបន្ដិចក៏ពិតមែន ប៉ុន្ដែពេលចូលដល់តំបន់ប្រាសាទអង្គរ ហាក់​មាន​អារម្មណ៍ត្រជាក់ត្រជុំ ដែលពួកគាត់ហៅថា សៀមរាបអង្គរ ជាបេះដូងរបស់ខ្មែរ។ ពួកគាត់បន្ដថា ការចូលរួមដើរកម្សាន្ដចូលឆ្នាំថ្មី បានធ្វើឱ្យពួកគាត់ ក៏ដូចជា​យុវជន​យល់​ដឹង​ច្បាស់​ពី​វប្បធម៌​របស់ខ្លួនផងដែរ ជាពិសេស បានផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

របាយការណ៍មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និង​បង​ប្អូន​ប្រជា​ពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែ​មេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ ១,៨៤២,៤៣៨ នាក់ក្នុងនោះ មានអ្នកទេសចរជាតិ និង​បង​ប្អូន​ប្រជា​ពលរដ្ឋប្រមាណ ១,៨៣៧,០០០ នាក់ និង និងភ្ញៀវទេសចរបរទេស មានចំនួន ៥,៤៣៨ នាក់។ ជាមួយគ្នានេះ អ្នកទេសចរជាតិនិងអន្ដរជាតិ បានចូលទស្សនាប្រាសាទអង្គរវត្ដ ប្រមាណ​ជាង​៨​ម៉ឺន៩ពាន់នាក់ ក្នុងអ្នកទេសចរអន្ដរជាតិមានជាង៥៤០០នាក់ ក្នុងរយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរនេះ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm