នាវាដឹកប្រេងដែលមានទង់ជាតិប៉ាគីស្ថាន Shalamar បានចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រ ហ័រមូស ដែលដឹកប្រេងឆៅពីអេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនវិភាគនិងផ្តល់ទិន្នន៏យ Kpler និង ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុសកល LSEG។

ទិន្នន័យរបស់ក្រុមហ៊ុន Kpler បានបង្ហាញថា នាវាដឹកប្រេង Aframax បានចាកចេញពីផ្លូវទឹកនេះ កាលពី ថ្ងៃព្រហស្បតិ៍ ដោយផ្ទុកប្រេងឆៅ Das Blend ប្រហែល ៤៤០,០០០ បារ៉ែលរបស់ទីក្រុងអាប៊ុយដាប៊ី ដែលបានផ្ទុកនៅដើមសប្តាហ៍នេះ។ យោងតាមទិន្នន័យ នាវានេះកំពុងធ្វើដំណើរទៅកាន់កំពង់ ផែ Karachi ដើម្បីបញ្ចេញទំនិញរបស់ខ្លួន នៅថ្ងៃទី ១៩ ខែមេសា។
នាវា Shalamar គឺជានាវាដឹកប្រេងប៉ាគីស្ថានមួយក្នុងចំណោមនាវាពីរគ្រឿងដែលបានចូលទៅក្នុងច្រក សមុទ្រនេះ កាលពីថ្ងៃអាទិត្យ ដើម្បីផ្ទុកប្រេងឆៅ និងផលិតផលប្រេង។ រដ្ឋមន្ត្រីប្រេងកាតប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា នាវា Shalamar បានផ្ទុកប្រេងឆៅពី UAE នៅស្ថានីយប្រេង ADNOC។
ក្រុមហ៊ុនដឹកជញ្ជូន Pakistan National Shipping ដែលគ្រប់គ្រងនាវា Shalamar មិនបានឆ្លើយតប ភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ចរាចរណ៍នៅក្នុងច្រកសមុទ្រនេះ បានថយចុះ នៅសប្តាហ៍នេះ ដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិក៕
