ទីភ្នាក់ងារជំនួយមនុស្សធម៌ដាណឺម៉ាក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាម ជម្លោះ អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ នឹងជំរុញឲ្យមនុស្ស ៤,២ លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចុងឆ្នាំ ២០២៧ ដោយមិនរាប់បញ្ចូលអ្នកដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។

ចំនួននេះ មិនបានគិតគូរពីអ្នកដែលរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាទេ ដោយសារការព្យាករណ៍របស់ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក គឺផ្អែកលើទិន្នន័យដែលមាន នៅចុងឆ្នាំ ២០២៥។ នេះបើយោងតាមការព្យាករណ៍ប្រចាំឆ្នាំរបស់ខ្លួន។
ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក បាននិយាយថា តួលេខ ៤,២ លាននាក់នេះ គឺលើសពីចំនួនមនុស្ស ១១៧,៣ លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅរួចហើយនៅទូទាំងពិភពលោក។
លោកស្រី Charlotte Slente អគ្គលេខាធិការនៃទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្គ្រាមនៅមជ្ឈិមបូព៌ា «កំពុងជំរុញឲ្យមានការផ្លាស់ទីលំនៅថ្មី និងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ»៕
