មេដឹកនាំឆ្វេងនិយមសកលជួបជុំគ្នានៅអេស្ប៉ាញ ដើម្បីប្រមូលផ្តុំទប់ទល់នឹងក្រុមស្តាំនិយមជ្រុល

2026/04/18 12:43:35 am        76

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និងប្រធានធិបតិប្រេស៊ីល លោក Luiz Inacio Lula da Silva នឹងដឹកនាំការជួបជុំគ្នារបស់ក្រុមឆ្វេងនិយមសកល នៅទីក្រុងបាសេឡូណា នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) និងថ្ងៃសៅរ៍ (ទី១៨ ខែមេសា ឆ្នាំ២០២៦) ដែលជាកិច្ចប្រឹងប្រែង ដើម្បីការពារពហុភាគីនិយម និងប្រមូលផ្តុំចលនាឆ្វេងនិយម ទប់ទល់នឹងក្រុមស្តាំនិយមជ្រុល។

កិច្ចប្រជុំនេះ ដែលរៀបចំដោយប្រទេសអេស្ប៉ាញ និងបណ្តាញនយោបាយឆ្វេងនិយម បានកើតឡើងនៅពេលដែលការកាត់បន្ថយជំនួយមនុស្សធម៌យ៉ាងរហ័សរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អន្តរាគមន៍យោធា និងការគំរាមកំហែងបោះបង់អង្គការណាតូ (NATO) បានធ្វើឲ្យរង្គោះរង្គើស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងអន្តរជាតិ និងជំរុញឲ្យមានការគិតឡើងវិញអំពីការប្ដេជ្ញាចិត្តសកល។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ដោយបានកើតចេញពីការដាស់តឿនភ្លាមៗ សម្រាប់ក្រុមសង្គមនិយមអឺរ៉ុប បន្ទាប់ពីក្រុមស្តាំនិយមជ្រុលឡើងប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប កាលពីឆ្នាំ២០២៤ គោលបំណងនៃអ្វីដែលហៅថា «Global Progressive Mobilisation» (ការប្រមូលផ្ដុំក្រុមជឿនលឿនសកល) ដែលចាប់ផ្តើមនៅថ្ងៃសុក្រ គឺដើម្បីជួបជុំអ្នកគាំទ្រគំនិតឆ្វេងនិយម ដែលឈានដល់ការប្រកាសពីវិធានការរួម ស្ដីពីគោលដៅនានា រាប់ចាប់ពីការការពារលទ្ធិប្រជាធិបតេយ្យ រហូតដល់ការផ្លាស់ប្តូរបៃតង។

ការជួបជុំលើកទី២ នៅថ្ងៃសៅរ៍ ដែលមានចំណងជើងថា «ការពារលទ្ធិប្រជាធិបតេយ្យ» ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអេស្ប៉ាញ ហើយជាលើកទី៤ នៃកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមដោយលោក Lula និងលោក Sanchez ក្នុងឆ្នាំ២០២៤។ មេដឹកនាំទាំង២ គឺជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះរដ្ឋបាលរបស់លោក Trump ដោយលោក Sanchez បាននិយាយដោយចំហរ អំពីសង្គ្រាមអ៊ីរ៉ង់ ហើយពួកលោក ត្រូវប្រឈមជាមួយក្រុមស្តាំនិយមដែលកំពុងទទួលបានការគាំទ្រខ្លាំងឡើងៗ អំឡុងការប្រណាំងប្រជែង នៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm