ភ្នំពេញ ៖ ហ្វេសប៊ុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តមឧបនាយ ករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការ ងារជាមួយឯកឧត្តម Jon Lambeឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន អមដោយលោកជំទាវ Joelle Jenny ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស និងលោ កជំទាវ Tina Redshawឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។ ជំនួបពិភាក្សានេះ បានផ្តោតសំ ខាន់ទៅលើភាពជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ របស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងចក្រភពអង់គ្លេស៕
ដោយ៖ គង់ ឌិន

