មេបញ្ជាការកងទ័ពប៉ាគីស្ថានលោកសេនាប្រមុខ Asim Munir ដែលជាឥស្សរជនដ៏សំខាន់ក្នុងកិច្ចខិតខំសម្របសម្រួលបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានោះ បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃព្រសហ្បតិ៍ ។
លោក Munir បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ដើម្បីព្យាយាមរារាំងមិនឲ្យសង្រ្គាមផ្ទុះឡើងវិញ ក្រោយកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ។
ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ទីក្រុងតេអេរ៉ង់ នៅបន្ត ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួបបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ ដោយរូបលោកបង្ហាញសុទិដ្ឋិនិយមថា សង្រ្គាមអ៊ីរ៉ង់ជិតបញ្ចប់ហើយ ។
លោក Trump បានថ្លែងក្នុងព្រឹត្តិការណ៍នៅទីក្រុង Las Vegas ថា សង្គ្រាមគួរតែបញ្ចប់ឆាប់ៗនេះ ដោយរូបលោកបន្ទរការព្យាករដ៏រីករាយស្រដៀងគ្នានេះអំពីការបញ្ចប់សង្គ្រាមដែលលោកបានធ្វើ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅនេះ ។
លោកបន្ត វាល្អឥតខ្ចោះ។ វាល្អខ្លាំងណាស់។ វាជាអំណាចដែលពួកលោកមាន។ ពួកលោកមានយោធាដ៏មានឥទ្ធិពលបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ៕

