ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA)និយាយនៅថ្ងៃសុក្រនេះថា សីតុណ្ហភាព ៤០អង្សាសេ និងលើសពីហ្នឹង បានកើតឡើងនៅជប៉ុនបច្ចុប្បន្ន ពេលដែលរលកកម្តៅបានកើតឡើងញឹកញាប់នៅទូទាំងតំបន់ ។
ទីភ្នាក់ងារ JMA បានអំពាវនាវឲ្យមានការប្រុងប្រយ័្តនៅក្នុងចំណោមព្រជាពលរដ្ឋ ចំពោះសីតណ្ហភាពក្តៅខ្លាំងនេះ ។
កាលពីរដូវក្តៅឆ្នាំមុន ជប៉ុនបានរកឃើញរដូវក្តៅក្តៅខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩៨៩ ពេលដែលរដូវក្តៅកាន់តែមានរយៈពេលយូរ ដោយសារបម្រែបម្រួលអាកាសធាតុ ។
ទីភ្នាក់ងារ JMA បានស្ទង់ជាមួយសាធារណជន ហើយពួកគេទទួលបានការឆ្លើយតបពីមនុស្ស ៤៧៨.០០០នាក់ មុនពេលចាត់ថ្នាក់រលកកម្តៅនេះថាជា រលកកម្តៅ“ក្តៅខ្លាំង” ។
ការចាត់ថ្នាក់ថ្មីនេះដែរ នឹងចូលរួមជាមួយលក្ខខណ្ឌដែលត្រូវបានប្រើប្រាស់រួចទៅហើយដោយទីភ្នាក់ងារ JMA សម្រាប់សីតុណ្ហភាពកើនឡើងដល់ ២៥អង្សាសេ ឬខ្ពស់ជានេះ សីតុណ្ហភាព ៣០អង្សាសេ ឬខ្ពស់ជាងនេះ ហើយនិងសីតុណ្ហភាព ៣៥អង្សា ឬខ្ពស់ជាងនេះ ថាជាសីតុណ្ហភាពក្តៅខ្លាំង ៕

