អ្នកដំណើរចិនដែលត្រៀមខ្លួនសម្រាប់ថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិនាពេលខាងមុខនេះ កំពុងប្រឈមនឹងការលុបចោលភ្លាមៗជើងហោះហើរតាមផ្លូវរវាងចិន និងតំបន់អាស៊ីអាគ្នេយ៍ ហើយនិងតំបន់ឯនាយផ្សេងៗទៀត ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើររបស់ខ្លួន សម្រាប់តម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារជម្លោះកើនឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ។
អ្នកដំណើរចិនបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ដើម្បីចែករំលែកផែនការធ្វើដំណើរនិងបញ្ហាប្រឈមរបស់ពួកគេ ។

លោក Wang Qiang គឺជាអ្នកដំណើរវ័យ ២៩ឆ្នាំមួយរូបដែលគ្រោងហោះហើរទៅកាន់ប្រទេសវៀតណាម ចេញពីទីក្រុង Qingdao ស្ថិតនៅភាគខាងកើតប្រទេសចិន នៅថ្ងៃទី ១ ខែឧសភាខាងមុខនេះ និយាយប្រាប់ CNAថា ជើងហោះហើររបស់លោកនៅក្រុមហ៊ុនអាកាសចរណ៍ Shandong Airlines ត្រូវបានលុបចោលដោយពុំមានការពន្យល់អ្វីនោះឡើយ ។
លោក Wang មានគោលបំណងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ហើយនិងទីក្រុងបាងកក មុនពេលហោះហើរមកកាន់ខេត្ត Guangzhou វិញ ដើម្បីធ្វើទិដ្ឋាការដំណើរកម្សាន្តសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នលោកត្រូវកក់សំបុត្រយន្តហោះឡើងវិញ សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងហាណូយ កាត់តាមទីក្រុងសៀងហៃ ៕
