ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី លោក Tom Barrack បាននិយាយនៅថ្ងៃសុក្រនេះថា លោករំពឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នឹងដោះស្រាយបញ្ហាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទួរគីជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី នាពេលឆាប់ៗនេះ។

លោក Barrack បាននិយាយនៅក្នុងវេទិកាការទូត Antalya ថា៖«ខ្ញុំគិតថា អ្នកនឹងឃើញស្ថានភាព S-400 ត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗនេះ។ តាមទស្សនៈរបស់ចៅហ្វាយរបស់ខ្ញុំ ការទទួលយកទៅក្នុងកម្មវិធីយន្តហោះចម្បាំង F-35 គឺពិតជាល្អ»។
នៅឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រទេសសមាជិកណាតូដូចគ្នា គឺទួរគី ជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400នេះ ហើយបានដកប្រទេសនេះចេញពីកម្មវិធីផ្គត់ផ្គង់ និងផលិតសម្រាប់យន្តហោះចម្បាំង F-35៕
