ប្រធានាធិបតីចិន ស្វាគមន៍មេដឹកនាំពិភពលោក ខណៈមេដឹកនាំអាមេរិកប៉ះទង្គិចជាមួយសម្ព័ន្ធមិត្ត

2026/04/18 02:48:03 am        80


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កំពុងបញ្ចប់សប្តាហ៍ការទូតដ៏មមាញឹកខុសពីធម្មតា នៅទីក្រុងប៉េកាំង ដោយបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មេដឹកនាំពិភពលោក ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសចិន ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងជាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់។

លោក ស៊ី បានធ្វើកិច្ចប្រជុំសំខាន់ៗឯកជនយ៉ាងហោចណាស់ ៥ដង ទោះបីជាមិនមានជំនួបជាផ្លូវការណាមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ក្នុងសប្តាហ៍នេះក៏ដោយ។ ដោយមិនរាប់បញ្ចូលសប្តាហ៍ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសំខាន់ៗ វាគឺជាល្បឿនដ៏លឿនបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។

បញ្ជីឈ្មោះនៃអ្នកដឹកនាំទាំងនោះ មានចាប់ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការណាតូ (NATO) ដែលមាននាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ជាដើម រហូតដល់តំណាងតំបន់មជ្ឈិមបូព៌ា គឺរជ្ជទាយាទ Sheikh Khaled bin Mohammed នៃទីក្រុង Abu Dhabi។ កិច្ចប្រជុំទាំងនោះត្រូវបានបន្តមកដោយដំណើរទស្សនកិច្ចពីមេដឹកនាំនៃប្រទេសជិតខាងវៀតណាម គឺលោក To Lam ដែលជាប្រធានាធិបតី និងជាប្រធានគណបក្សកុម្មុយនីស្តរបស់ប្រទេសនេះ។

លោក ស៊ី បាន និងកំពុងបង្ហាញឲ្យឃើញថា ប្រទេសរបស់លោក គឺជាប្រភពនៃស្ថិរភាព និងកំពែងការពារ ចំពោះការគោរពច្បាប់អន្តរជាតិ ដែលផ្ទុយនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ «ឲ្យវិលត្រលប់ទៅយុគសម័យថ្មរំលីងវិញ»។

លោក Neil Thomas អ្នកស្រាវជ្រាវផ្នែកនយោបាយចិន នៅមជ្ឈមណ្ឌលវិភាគចិននៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា៖ «មេដឹកនាំពិភពលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ពីព្រោះពួកគេមើលឃើញប្រទេសចិនខ្លាំងឡើងៗថា ជារបងការពារប្រឆាំងនឹងសហរដ្ឋអាមេរិកដែលមិនអាចទាយទុកជាមុនបាន។ មនុស្សជាច្រើនចង់ឲ្យទីក្រុងប៉េកាំងដើរតួនាទីធំជាងជាអ្នកការពារស្ថិរភាព ការទូត និងសេដ្ឋកិច្ចពិភពលោកបើកចំហ»។

ផ្ទុយទៅវិញ លោក Trump បានចំណាយពេល ១សប្តាហ៍ ដើម្បីធ្វើឲ្យលោកកាន់តែមានភាពឯកោ នៅលើឆាកអន្តរជាតិ ដោយរិះគន់ដោយបើកចំហ ចំពោះសម្ព័ន្ធមិត្តដែលធ្លាប់មានភាពជិតស្និទ្ធជាមួយគ្នា ក្នុងនោះរួមមានទាំង លោកស្រីនាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺថា សូម្បីសម្តេច ប៉ាប Leo XIV ក៏លោកបានរិះគន់ដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm